ចូលរួមត្រេកអរ! លីគកំពូលកម្ពុជានឹងត្រលប់មកវិញក្នុងពេលឆាប់ៗនេះហើយ

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ​២០២៣-២០២៤ បានចាប់ឆ្នោតរើសគូប្រកួតបើកឆាករួចរាល់ហើយកាលពីម្សិលមិញនេះ ហើយអ្វីដែលកាន់តែធ្វើឲ្យបងប្អូនទន្ទឹងរង់ចាំនោះគឺក្រុមខ្លាំងៗមួយចំនួនត្រូវបានប៉ះគ្នានៅក្នុងសប្តាហ៍ទី១ នេះ ។

ពានរង្វាន់ខេមបូឌានព្រីមៀរលីគនឹងត្រលប់មកវិញនៅខែសីហា ខាងមុខនេះ លីគកំពូលកម្ពុជានៅក្នុងរដូវកាលនេះមានក្រុមចូលរួមចំនួន ១០ក្រុម ក្នុងនោះរួមមាន វិសាខា គីរីវង់សុខសែនជ័យ ព្រៃវែង ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង កងយោធពលខេមរភូមិន្ទ ភ្នំពេញក្រោន បឹងកេត អាយ អេស អាយ ដង្កោសែនជ័យ នឹង អង្គរថាយហ្គឺរ ជាមួយគ្នានេះ ការចាប់ឆ្នោត​រើសគូប្រកួត​នៅថ្ងៃបើកឆាក ក៏ត្រូវបានធ្វើរួចមកហើយ​ដោយរកឃើញ ៥គូប៉ះគ្នាដូចខាងក្រោម៖

ថ្ងៃទី៥ សីហា ២០២៣

  • វិសាខា Vs គីរីវង់សុខសែនជ័យ
  • ព្រៃវែង Vs ណាហ្គាវើលដ៍

ថ្ងៃទី៦ សីហា ២០២៣

  • កងយោធពលខេមរភូមិន្ទ Vs ព្រះខ័នរាជស្វាយរៀង
  • ភ្នំពេញក្រោន Vs បឹងកេត
  • អាយ អេស អាយ ដង្កោសែនជ័យ Vs អង្គរថាយហ្គឺរគួបញ្ជាក់ផងដែរថា ក្លិបបាល់ទាត់ភ្នំពេញក្រោនជាក្រុមជើងឯងកាលពីរដូវកាលមុន ចុះក្នុងឆ្នាំនេះវិញតើក្លិបមួយនេះអាចការពារដំណែងជើងលីគកំពូលកម្ពុជាបានដែរឬទេ?
អត្ថបទដែលជាប់ទាក់ទង