កីឡាការិនីកូនខ្មែរអ្នកព្រៃវែងម្នាក់នេះ សម្រេចបំណងកាលពី១០ឆ្នាំមុន តាមរយៈ…
កីឡាជាតិ៖ កីឡាការិនីស្នូកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី បានមកដល់មាតុប្រទេសវិញកាលពីថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមតំណាងអោយកម្ពុជា ដែលនៅសល់ត្រឹមតែ ១៦ ថ្ងៃទៀតប៉ុណ្ណោះ។
ជាមួយគ្នានឹងការបង្ហាញវត្តមានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម តំណាងអោយកម្ពុជានេះដែរ ភារីបានប្រាប់សារព័ត៌មានក្នុងស្រុកពេលនាងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា នាងធ្លាប់មានក្តីស្រមៃមួយនេះ អស់រយៈពេល ១០ឆ្នាំមកហើយ ដើម្បីចូលរួមប្រកួតតំណាងអោយប្រទេសកំណើតរបស់ខ្លួន នៅលើទឹកដីកម្ពុជាផ្ទាល់។
សូមបញ្ជាក់ថា ស្រួង ភាវី មានស្រុកកំណើតនៅខេត្តព្រៃវែង កីឡាការិនីលំដាប់អន្តរជាតិម្នាក់នេះ មានស្វាមីជាជនជាតិកូរ៉េ ប៉ុន្តែអំឡុងពេលនាងមានស្វាមី និងកំពុងរស់នៅប្រទេសក្រៅនោះ នាងបានចាប់យកកីឡាស្នូកឃ័រជាអាជីព និងបានចូលរួមផ្សព្វផ្សាយអំពីកម្ពុជា តាមរយៈអាជីពមួយនេះ ទៅកាន់ពិភពលោកបានស្គាល់ផងដែរ៕