អស្ចារ្យណាស់! សហព័ន្ធបាល់ទះខ្មែរ និងឲ្យលីគបាល់ទះជាតិ នៃក្រុមនីមួយៗ ឲ្យមានកីឡាករបរទេសចូលរួម

សហព័ន្ធបាល់ទះកម្ពុជា និងឲ្យលីគបាល់ទះជាតិ នៃក្រុមនីមួយៗ ឲ្យមានកីឡាករបរទេសចូលរួម ដោយលោក អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបថា៖ ការប្រកួតបាល់ទះជើងឯកថ្នាក់ជាតិដែលជាលីគកម្រិតអាជីព និងដំណើរការនៅចុងឆ្នាំ២០២៣ នេះហើយ អ្វីកាន់តែពិសេសនោះ ក្រុមនីមួយៗដែលចូលរួមអាចនាំចូលកីឡាករបរទេសបាន តែពេលចូលលេងអាចដាក់បានតែ ២នាក់ប៉ុណ្ណោះ។

លោក អាំង សេរីពិសិដ្ឋ បានអះអាងថា៖ ក្រុមដែលអាចចូលរួមប្រកួតតេជោលីគបាន ត្រូវតែមានអាជ្ញាប័ណ្ណក្លិបដែលមានលក្ខខណ្ឌដូចជា គណៈគ្រប់គ្រង ទីតាំង និងកីឡាករច្បាស់លាស់ ក្រៅពីតេជោលីគ សហព័ន្ធកីឡាបាល់ទះកម្ពុជា ក៏គ្រោងរៀបចំការប្រកួតជាច្រើនទៀតដែរ ដូចជាពានរង្វាន់មហាជន ពានសម្ដេចក្រឡាហោម ស ខេង ជាដើម ដើម្បីផ្ដល់ឱកាសដល់ក្រុមនានាបានចូលរួមប្រកួត មិនតែប៉ុណ្ណោះ ក្រុមល្អៗ ក៏អាចទទួលបានឱកាសទៅប្រកួតពានរង្វាន់ក្រៅស្រុកផងដែរ។

គួរបញ្ជាក់ផងដែរថា ថ្នាក់ដឹកនាំសហព័ន្ធបាល់ទះកម្ពុជា បានសង្កត់ធ្ងន់ថា ការអនុញ្ញាតឲ្យមានកីឡាករក្រៅស្រុកនេះ ដើម្បីជួយពង្រឹងសមត្ថភាពបន្ថែមដល់ក្រុម ហើយការប្រកួតនេះអាចនិងមាន ៨ក្រុមចូលរួម៕

អត្ថបទដែលជាប់ទាក់ទង