Toni Kroos បើកចិត្តបន្តនៅ Real Madrid បន្ទាប់ពីប្រពន្ធអនុញ្ញាតឲ្យ

ថ្លែងនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៍មាន Marca កីឡាករ Toni Kroos បានប្រាប់ពីការបើកចំហចំពោះភរិយាដែលបានអនុញ្ញាតឲ្យខ្លួនធ្វើការសម្រេចចិត្តបន្តនៅក្លិប Real Madrid រយៈពេលមួយឆ្នាំទៀត និងផែនការចូលនិវត្តន៍ ជាក់ស្ដែងខ្សែបម្រើជើងចាស់រូបនេះបានចុះកិច្ចសន្យាថ្មីដោយបន្តស្នាក់នៅទឹកដី Santiago Bernabéu រហូតដល់ខែមិថុនាឆ្នាំ ២០២៤។

ដោយ Toni Kroos បាននិយាយថា៖ “ប្រពន្ធរបស់ខ្ញុំអនុញ្ញាតឲ្យខ្ញុំ បន្តមួយឆ្នាំទៀត មានឧទាហរណ៍អវិជ្ជមានមួយ ឬពីរ នៅពេលដែលយើងឈប់លេងបាល់ទាត់ គឺនៅពេលដែលយើងលេងមិនបានល្អ ខ្ញុំមិនចង់ឲ្យរឿងនោះកើតឡើងចំពោះខ្ញុំទេ ខ្ញុំចង់ចូលនិវត្តន៍នៅពេលដែលស្ថិតក្នុងកម្រិតល្អមួយ ហើយខ្ញុំ​នៅ​តែ​រីករាយ​និង​បាល់ទាត់ ហើយ​ខ្ញុំ​នៅ​តែ​ស្រេក​ឃ្លាន​​ពាន”។

គួរបញ្ជាក់ថា Toni Kroos ចូលរួមជាមួយក្លិប Real Madrid តាំងពីឆ្នាំ ២០១៤ គិតមកទល់បច្ចុប្បន្នជាង ៩ ឆ្នាំមកហើយសម្រាប់ការបង្ហាញខ្លួនរូបគេបានចូលប្រកួតលើទីលានចំនួន ៤១៧ លើកនិងស៊ុតបញ្ចូលទីបាន ២៧ គ្រាប់៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង