Mason Mount បាននិយាយអ្វីខ្លះក្រោយចុះកុងត្រាជាមួយ Manchester United ?

ក្លិប Manchester United បានឈានទៅដល់ការចុះកុងត្រាជាមួយកីឡាករ Mason Mount ពីក្លិបតោខៀវ Chelsea ដោយកុងត្រាមានរយៈពេល ៥ ឆ្នាំនៅក្នុងតម្លៃខ្លួន ៥៥លានផោន បូកថែមពីលើ ៥លានផោនទៀត ។

បន្ទាប់ពីការផ្ទេរមួយនេះបានជោគជ័យកីឡាកររូបនេះបាននិយាយក្នុងបទសម្ភាសន៍ជាមួយ Sky Sport ថា រូបគេដឹងថាអ្នកគាំទ្រមួយចំនួនមិនសប្បាយចិត្តចំពោះរឿងមួយនេះនោះទេ ប៉ុន្តែវាជារឿងដ៏ត្រឹមត្រូវដែលរូបគេបានធ្វើនៅក្នុងអាជីពមួយនេះ រូបគេបានរួមរស់ជាមួយក្លិប Chelsea មកតាំងពីខ្លួននៅក្នុងកម្រិតយុវជនរហូតមកពេលនេះដល់ពេលដែលរូបគេត្រូវផ្លាស់ប្តូរមកផ្ទះថ្មីហើយ កីឡាកររូបនេះសង្ឃឹមថាខ្លួនប្រកដជាជោគជ័យនៅទីនេះនឹងឈ្នះគ្រប់ពានជាមួយនឹង Manchester United ។

គួរបញ្ជាក់ផងដែរថា Mason Mount ស៊ុតបញ្ចូលទីបាន ៣៣គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន ១៩៥ប្រកួតឲ្យក្លិបតោខៀវ Chelsea ចាប់តាំងពីបានឡើងមកលេងឈុតធំនៅក្នុងឆ្នាំ ២០១៩ ៕

អត្ថបទដែលជាប់ទាក់ទង