Mount ចេញមកនិយាយទៅកាន់អ្នកគាំទ្រ ក្រោយខ្លួននឹងផ្លាស់ទៅលេងឲ្យ Man United

ខ្សែបម្រើ Mason Mount បានប្រកាសថា រូបគេនឹងចាកចេញពី Chelsea ទៅចូលរួមជាមួយក្លិប Manchester United ចំពោះការបញ្ជាក់ពីការផ្ទេរនេះនឹងធ្វើក្នុងរយៈពេលឆាប់ៗនេះ ក្នុងនោះដែល Mount បានបញ្ចេញវីដេអូមួយសម្រាប់និយាយទៅកាន់អ្នកគាំទ្រក្រុមតោខៀវជាច្រើន។

ចំពោះ សារបង្ហោះនេះដែលកីឡាករវ័យ ២៤ ឆ្នាំបាននិយាយថា៖”សួស្តីអ្នកគាំទ្រ Chelsea តាមការរំពឹងទុកក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ វាប្រហែលជាមិនគួរឲ្យភ្ញាក់ផ្អើលសម្រាប់អ្នកទេ ប៉ុន្តែវាមិនងាយស្រួលក្នុងការប្រាប់អ្នកថា ខ្ញុំបានសម្រេចចិត្តចាកចេញពី Chelsea ខ្ញុំមានអារម្មណ៍ថាអ្នកសមនឹងទទួលបានច្រើនជាងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ ដូច្នេះខ្ញុំចង់ប្រាប់អ្នកថាខ្ញុំដឹងគុណចំពោះការគាំទ្ររបស់អ្នកក្នុងរយៈពេល ១៨ ឆ្នាំចុងក្រោយនេះ អ្នក​ខ្លះ​និង​មិន​សប្បាយ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​របស់​ខ្ញុំ​ទេ ប៉ុន្តែ​វា​ជា​អ្វី​ដែល​ត្រឹមត្រូវ​សម្រាប់​ខ្ញុំ​នៅ​ពេល​នេះ​នៃ​អាជីព​របស់​ខ្ញុំ”។

គួរបញ្ជាក់ថា Mason Mount បានចូលរួមជាមួយក្លិប Chelsea តាំងពីនៅជាថ្នាលរបស់ក្រុមតោខៀវ ហើយរូបគេបានឡើងមកលេងឲ្យឈុតធំក្នុងឆ្នាំ ២០១៩ ដោយបង្ហាញខ្លួនលើទីលានបានចំនួន ១៩៥ លើកនិងស៊ុតបញ្ចូលទីបានចំនួន ៣៣ គ្រាប់៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង