កីឡាករដ៏ឆ្នើមរបស់ Arsenal រូបនេះនឹងត្រលប់មកវិញ បន្ទាប់ពីរូបគេបានរងរបួសអស់រយៈពេលជាយូរ
ក្លិប Arsenal បានទទួលការលើកទឹកចិត្តយ៉ាងច្រើន ខណៈដែល William Saliba បានជាពីរបួស ហើយខ្សែការពារសញ្ជាតិបារាំងរូបនេះកំពុងធ្វើការហ្វឹកហាត់នៅពេលនេះ ហើយរូបគេនឹងត្រលប់មកទីលានវិញក្នុងពេលឆាប់ៗ ក្នុងនោះ Saliba បានអវត្តមានដោយសាររបួសតាំងពីខែមីនាមក បន្ទាប់ពីរូបគេបានចូលរួមក្នុងការប្រកួត Europa League ទល់និង Sporting Lisbon ពេលនោះ Mikel Arteta សង្ឃឹមថាខ្សែការពារខាងលើអាចត្រលប់មកវិញក្នុងការប្រកួតចុងក្រោយរដូវកាល ២០២២-២៣ ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះមិនអាចជាសះស្បើយទាន់ពេលទេ។
និយាយអំពីរបួសរបស់កីឡាកររូបនេះ អ្នកចាត់ការក្រុម Arsenal បាននិយាយកាលពីខែឧសភា តាមរយៈ Football London ថា៖
“មិនមានការរីកចម្រើនច្រើនទេ ប៉ុន្តែគាត់មានអារម្មណ៍ថាប្រសើរជារៀងរាល់ថ្ងៃ ប៉ុន្តែគាត់នៅតែមិនអាចមានសកម្មភាពណាមួយនៅក្នុងក្រុមឡើយ ដូច្នេះយើងមិនរំពឹងថាគាត់នឹងនៅជាមួយយើងទេ យើងត្រូវតាមដានអំពីដំណើរការការព្យាបាលបន្តទៀត”។
គួររំឮកថា Arsenal នឹងត្រូវចេញដំណើរទៅប្រកួតមុនបើករដូវកាលរបស់ពួកគេក្នុងពេលឆាប់ៗនេះ ខណៈដែលពួកគេត្រូវជួបក្រុម FC Nurnberg នៅថ្ងៃទី ១៣ ខែកក្កដា ក្នុងប្រទេសអាល្លឺម៉ង់ ជាមួយគ្នានោះ Saliba មិនត្រូវបានរំពឹងថានិងជាផ្នែកមួយនៃក្រុមនោះទេ ប៉ុន្តែអាចត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមរដូវកាល Premier League ក្នុងរដូវកាលក្រោយបាន ហើយរូបគេនឹងប្រកួតជាមួយក្រុម Nottingham Forest នៅថ្ងៃទី ១២ ខែសីហា ផងដែរ។