ជាផ្លូវការក្លិប PSG បានចុះកុងត្រាជាមួយកីឡាករ Marco Asensio

កាលពីម្សិលមិញក្លិប Paris Saint-Germain បានប្រកាសជាផ្លូវការក្នុងការនាំយកខ្សែប្រយុទ្ធរបស់ប្រទេស អេស្ប៉ាញ ចូលរួមជាមួយខ្លួនគឺកីឡាករ Marco Asensio បន្ទាប់ពីរូបគេបានចាកចេញពីក្លិបអធិរាជស Real Mdrid ក្រោយពីកុងត្រារបស់ខ្លួនអស់សុពលភាពជាមួយក្រុមមួយនេះ ។

ក្លិប PSG បាននាំយកខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំរូបនេះចូលរួមជាមួយនឹងខ្លួនក្រោយរូបគេបានប្រកាសចែកផ្លូវជាមួយក្លិបយក្សរបស់ប្រទេស អេស្ប៉ាញ កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធជំនាញជើងឆ្វេង Marco Asensio បានចុះកុងត្រាជាមួយក្លិប Paris Saint-Germain រយៈពេល ៤ឆ្នាំឯណោះ ដំណឹង​នេះ​មិន​ភ្ញាក់​ផ្អើល​ឡើយក្រោយមានរបាយការណ៍ជាច្រើនបានលើក​ឡើង​ពី​ចំណាប់​អារម្មណ៍​របស់​ PSG ទៅ​លើ​រូបគេ​ជាយូរណាស់មកហើយកីឡាកររូបនេះក៏​ចង់​ចូល​រួម​ជាមួយ​ក្លិប​យក្ស​ បារាំង​ ដូចគ្នា ។

គួរបញ្ជាក់ផងដែរថា Asensio បាន​ចាក​ចេញ​ពី Real Madrid បន្ទាប់​ពី​ចំណាយ​ពេល​ប្រមាណ ៧ រដូវ​កាលជាមួយនឹងក្រុមហើយ​បាន​ចូល​រួម​ចំណែក​ជួយអោយ​ក្លិបមួយនេះ​ឈ្នះ​ពាន​ធំៗ​ជា​ច្រើនផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង