កីឡាការិនី ឈិត សាភឿន ប្រហែលអាចចូលរួមបន្តជាមួយក្រុមជម្រើសជាតិក្នុងពានរង្វាន AFF U19

កាលពីពេលថ្មីៗនេះក្រុមជម្រើសជាតិនារីកម្ពុជា បានយកឈ្នះទៅលើក្រុមជម្រើសជាតិនារីឡាវ ដោយលទ្ធផលបញ្ចប់ទៅ ២-១ ក្នុងពានរង្វាន់ AFF U19 Women’s Championship ២០២៣  ប៉ុន្តែអ្វីដែរគួរអោយសោកស្តាយនោះគឺកីឡាការិនីរបស់យើងម្នាក់មានបញ្ហារបួសបាក់ដងកាំបិតខាងឆ្វេងនឹងត្រូវផ្លាស់ប្តូរចេញភ្លាមៗ ។

បើយោងតាមការចេញផ្សាយរបស់ Page សហព័ន្ធបាល់ទាត់ជាតិកម្ពុជា បានអោយដឹងថាកីឡាការិនី ឈិត សាភឿន ដែលជាម្ចាស់គ្រាប់បាល់ទាំង ២ គ្រាប់ក្នុងការប្រកួតបើកជាមួយឡាវក្នុងពានរង្វាន់ AFF U19 Women’s Championship នេះមានបញ្ហារបួសបាក់ឆ្អឹងដងកាំបិតខាងឆ្វេងនឹងមិនអាចលេងបន្តបានទើបត្រូវផ្លាស់ប្តូរចេញភ្លាមៗ ក្រោយទទួលការវះកាត់បានជោគជ័យ នឹងយកចិត្តទុកដាក់ពីខាងសហព័ន្ធបាល់ទាត់ជាតិកម្ពុជា ពេលនេះរូបគេកំពុងសម្រាកព្យាបាលនៅឯមន្ទីពេទ្យ បច្ចុប្បន្នកីឡាកររូបនេះមានសភាពធូរស្រាលបានច្រើនជាងមុននឹងទំនងអាចជាជួយក្រុមកម្ពុជា បន្តក្នុងពានរង្វាន់ AFF U19 Women’s Championship ។

គួរបញ្ជាក់ផងដែរថា សម្រាប់​ក្រុមជម្រើសជាតិនារីអាយុក្រោម១៩ឆ្នាំ កម្ពុជា ស្ថិត​នៅ​ក្នុង​ពូល A មាន​ដូច​ជា៖ ម្ចាស់​ផ្ទះ ឥណ្ឌូនេស៊ី ឡាវ និងទីម័រឡេស្តេ ។

អត្ថបទដែលជាប់ទាក់ទង