Man United ជិត​បញ្ចប់​ការ​ចុះ​កុងត្រាជាមួយ Onana ដើម្បីជំនួស De Gea

យោងតាមអ្នកកាសែតអ៊ីតាលីលោក Fabrizio Romano បានឲ្យដឹងថាក្លិប Manchester United ជិតបានចុះហត្ថលេខាលើអ្នកចាំទី Andre Onana របស់ Inter Milan ហើយបន្ទាប់ពីដាក់សំណើរហូតដល់ទៅបីដង។

ជាការពិតណាស់ ការដេញថ្លៃលើកដំបូងរបស់បិសាចក្រហមមានតម្លៃប្រហែល ៤៥ លានអឺរ៉ូដែលសំណើនេះត្រូវបានច្រានចោលភ្លាម ដូច្នេះក៏មានការដេញថ្លៃលើកទីពីរដែលមានតម្លៃ ៥០ លានអឺរ៉ូ ទោះជាយ៉ាងណាក៏ដោយ ពួកគេនៅតែរក្សាចិត្តចង់បាន Onana ដោយដាក់ការដេញថ្លៃជាលើកទីបីដែលមានតម្លៃ ៥៥ លានអឺរ៉ូ ដែលនេះគួរតែគ្រប់គ្រាន់ដើម្បីចុះហត្ថលេខាលើរូបគេ ចំពោះលក្ខខណ្ឌផ្ទាល់ខ្លួន Onana បានយល់ព្រមជាមួយ Manchester United រួចហើយសម្រាប់កិច្ចព្រមព្រៀងរយៈពេល ៤ ឆ្នាំជាមួយនឹងជម្រើសក្នុងការបន្តវាមួយឆ្នាំទៀត។

គួរបញ្ជាក់ថា កីឡាករជម្រើសជាតិកាមេរូនបានបង្ហាញខ្លួនលើទីលានជាង ៤១ ប្រកួតសម្រាប់ Inter Milan កាលពីរដូវកាលមុន ថែមទាំងរូបគេជួយក្រុមឲ្យឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champions League ទៀតផង៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង