Greenwood អាចនឹងទៅលេងនៅទឹកដីអ៊ីតាលីនៅរដូវកាលក្រោយ

ខ្សែប្រយុទ្ធ Mason Greenwood បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Atalanta លើការផ្លាស់ប្តូរក្នុងលខ្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល ២០២៣/២៤ នេះបើយោងតាមការចេញផ្សាយរបស់គេហទំព័រ Atalanta News ។

ជាការពិតណាស់ កីឡាករសញ្ជាតិអង់គ្លេសរូបនេះសុខចិត្តផ្លាស់ទៅលេងនៅប្រទេសអ៊ីតាលីសម្រាប់រដូវកាលនាពេលខាងមុខ ដើម្បីបន្តអាជីពរបស់ខ្លួនឡើងវិញ ចំពោះ Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​បើក​ចំហ​ក្នុង​ការឲ្យ​ខ្ចី​ជើង Greenwood ​ទៅ Atalanta និង​ដោះដូគ្នាជាមួយ​ខ្សែ​ប្រយុទ្ធ Rasmus Hojlund យ៉ាងណាចំពោះ Greenwood មិនបានបង្ហាញខ្លួនលើទីលានចាប់តាំងពីខែមករាឆ្នាំ ២០២២ មកខណៈដែលការដោះដូនេះអាចនិងមានអត្ថប្រយោជន៍ក្នុងការបង្ហាញខ្លួនទៀងទាត់ឲ្យក្រុម។

គួរបញ្ជាក់ថា ក្លិប Manchester United មិនទាន់បញ្ចប់ការស៊ើបអង្កេតផ្ទៃក្នុងរបស់ពួកគេលើការចោទប្រកាន់សម្រាប់ Mason Greenwood នៅឡើយទេ៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង