ការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ជើងខ្លាំងគុនខ្មែរ ធឿន ធារ៉ា បន្ទាប់ពីគ្រងខ្សែក្រវ៉ាត់មិនទាន់ដល់កន្លះឆ្នាំផង

គុនខ្មែរ៖ អ្នកប្រយុទ្ធជើងខ្លាំងកម្រិត A របស់ថៃ Krongchak Por បានបំបែកកំណត់ត្រាមិនធ្លាប់ចាញ់សោះរបស់ កីឡាកររហ័សនាមអ្នកលេងពូថៅដែក ធឿន ធារ៉ា ក្នុងរយៈពេលជិត ៥ ខែដោយយកឈ្នះក្នុងទឹកទី4នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិកាលពីម្សិលមិញ។

កីឡាករប្រដាល់ ធឿន ធារ៉ា បានបោះបង់ចោលការប្រកួតត្រឺមទឹកទី4 បន្ទាប់ពីត្រូវដៃគូប្រកួតទាត់ឲ្យខូចដៃក្នុងការ ប្រកួតមិត្តភាពអន្តរជាតិនៅសង្វៀន អ្នកប្រយុទ្ធគុនខ្មែរ ដែលរៀបចំនៅលើសង្វៀន បាយ័នកាលពីថ្ងៃ អាទិត្យ ទី23 ខែមេសាម្សិលមិញនេះ។

នៅលើសង្វៀន ធឿន ធារ៉ា ធ្វើបានល្អណាស់ដោយវាយកែងឲ្យកីឡាករថៃ Krongchak ឲ្យដួលនិងត្រូវបានអាជ្ញាកណ្តាលរាប់ ប៉ុន្តែគួរអោយស្តាយនៅទឹកទី4 រូបគេមានបញ្ហារបួសដៃរហូតបោះបង់ចោលការប្រកួតភ្លាមៗតែម្ដង។

តាមរយៈការប្រកួតមិត្តភាពអន្តរជាតិដែលមានអ្នកទស្សនារាប់ពាន់នាក់នោះ ធឿន ធារ៉ា ត្រូវបានគេមើលឃើញថាអាចនឹងដណ្តើមបានជ័យជម្នះលើជើងខ្លាំងលំដាប់ A របស់ថៃនេះបានម្នាក់ទៀតដើម្បីបន្តរក្សកំណត់ត្រាឈ្នះគ្រប់ការប្រកួតរបស់គេ ប៉ុន្តែនៅទឹកទី 4 ការទាត់ឆ្វេងផ្ទួនៗរបស់ជើងខ្លាំង Krongchak បានបណ្តាលឱ្យ ធារ៉ា គ្រេចកែងដៃស្តាំនិងបានចុះចាញ់ដ៏គួរ ឱ្យ ភ្ញាក់ផ្អើល និងជាការបរាជ័យលើកដំបូងរបសជើងខ្លាំងអ្នកលេងគុនខ្មែរ ធឿន ធារ៉ាផងដែរ បន្ទាប់ពីគ្រប់ខ្សែក្រវ៉ាត់ច្រើនស្ថាប័នជិតកន្លះឆ្នាំ។

គួរបញ្ចាក់ថា កីឡាករគុនខ្មែរ ធឿន ធារ៉ា បានគ្រងខ្សែក្រវាត់ពានរង្វាន់ស្តេចថៃ ឆ្នាំ2022 THAI FIGHT 100 Years Nakhon Ban កាលពី ថ្ងៃទី 24 ខែធ្នូ ឆ្នាំ 2022 បន្ទាប់ពីយកឈ្នះកីឡាករថៃ សៃយុគ ភុមផាន់មួង ដោយដោយអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតត្រឹមទឹក1ប៉ុណ្ណោះ៕

អត្ថបទដែលជាប់ទាក់ទង