កីឡាករ Van de Beek មានបំណងចាកចេញពី Manchester United នៅរដូវកាលនេះ

ខ្សែបម្រើ Van de Beek កំពុងពិចារណាក្នុងការចាកចេញពីក្លិប  Manchester United នៅក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីរូបគេមិនសូវបានបង្ហាញខ្លួននៅលើទីលាន នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fotmob នៅ​ក្នុង​ថ្ងៃ​នេះ ​។

កីឡាករ Van de Beek បានផ្លាស់មកលេងអោយក្លិប Manchester United កាលពីឆ្នាំ ២០២០ រហូតមកដល់ពេលបច្ចុប្បន្ន ដោយរូបគេបង្ហាញខ្លួនអោយក្រុម បិសាចក្រហម បានត្រឹមតែ ៦០ ប្រកួតប៉ុណ្ណោះ បើទោះជាគេមានទំនាក់ទំនងល្អជាមួយនឹងលោកគ្រូ  Erik Ten Hag ពិតមែន ប៉ុន្តែកីឡាកររូបនេះហាក់ដូចជាមិនសូវបានចូលលេងក្នុងជម្រើសដំបូងសម្រាប់ក្រុមឡើយ ជា​ពិសេស​គឺ​ចាប់​ពី​ខែ​មករា​ ឆ្នាំ​២០២៣​នេះ​មក​ កីឡាករ​នេះ​អវត្តមាន​គ្រប់ការប្រកួត​ទាំង​អស់តែម្ដង​ព្រោះ​តែ​គាត់មានបញ្ហារបួស​ជង្គង់ ​។

គួរបញ្ជាក់ផងដែរថា ខ្សែ Van de Beek មានក្លិបលីគកំពូលរបស់ប្រទេសអុីតាលី ជាច្រើនដែលចង់បានរូបគេ យ៉ាង​ណាមិញ​ Man Utd ចង់​ឲ្យ​​កីឡាករ​នេះ​ផ្លាស់​ទៅ​ក្លិប​ទាំង​នោះ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ជា​ជាង​លក់ផ្តាច់ចេញ​ទាំង​ស្រុង​៕

អត្ថបទដែលជាប់ទាក់ទង