Maguire ហ្វឹកហាត់បីដងក្នុងមួយថ្ងៃ ដើម្បីទាក់ទាញអារម្មណ៍លោក Ten Hag
កីឡាករ Harry Maguire ត្រូវបានគេរាយការណ៍ថា រូបគេប្ដេជ្ញាចិត្តតស៊ូដើម្បីរក្សាកន្លែងរបស់គេនៅក្លិប Manchester United មុនការបើករដូវកាល ២០២២/២៣។
យោងតាមកាសែត Daily Mail បានឲ្យដឹងថា ខ្សែការពារកណ្តាលរូបនេះកំពុងបុកហ្វឹកហាត់ខ្លាំងបីដងក្នុងមួយថ្ងៃ ដោយធ្វើការនេះជាមួយនិងអតីតខ្សែការពារ Ricardo Carvalho នៅប្រទេសព័រទុយហ្គាល់ ចំពោះ កីឡាករវ័យ ៣០ ឆ្នាំរូបនេះសង្ឃឹមថានឹងត្រលប់ទៅកាន់ក្រុមបិសាចក្រហម វិញក្នុងទម្រង់ល្អបំផុតតាមដែលអាចធ្វើទៅបាន ថែមទាំងធ្វើយ៉ាងណាឲ្យមានការចាប់អារម្មណ៍ពីសំណាក់គ្រូបង្វឹកលោក Erik ten Hag នៅពេលមុនការបើករដូវកាលមកដល់។
គួរបញ្ជាក់ថា Maguire ត្រូវបានអ្នកចាត់ការទូទៅថ្មីទម្លាក់ចេញពីជម្រើស ១១ នាក់ដំបូងកាលពីរដូវកាលមុន ប៉ុន្តែប្រធានក្រុម Man United រូបនេះជឿជាក់ថារូបគេនិងមានអ្វីដែលពិសេស ហើយក្រុមត្រូវការដើម្បីបន្តលេងឲ្យបិសាចក្រហម។ ប្រភព៖ tribuna