មិនទាន់អស់ចិត្ត! គិតមកទល់ពេលនេះ Grealish នៅតែបន្តជប់លៀងលើកោះ Ibiza
យោងតាមគេហទំព័រ Marca បានចុះផ្សាយថា Jack Grealish នៅតែបន្តជប់លៀងលើកោះរបស់ប្រទេសអេស្ប៉ាញ មុនពេលត្រលប់មកចូលរួមហ្វឹកហាត់ជាមួយក្លិប Manchester City វិញសម្រាប់ការបើករដូវកាលថ្មី។
Grealish ត្រូវបានគេមើលឃើញថា កំពុងរាំជាមួយនិងនារីអាកាសចរណ៍ម្នាក់មកពីក្រុមហ៊ុន British Airways ថែមទាំងអ្នកពីរបានទៅកំសាន្តនៅក្លឹបរាត្រីមួយដែលមានឈ្មោះថា Blue Marlin ខណៈដែលមិត្តស្រីរបស់ខ្សែបម្រើប្រយុទ្ធរូបនេះគឺកញ្ញា Sasha Attwood កំពុងស្ថិតនៅក្នុងប្រទេសអ៊ីតាលី យ៉ាងណាមកដល់និងពេលនេះរូបគេបានចំណាយពេលនៅលើកោះ Ibiza ជិតមួយសប្ដាហ៍មកហើយ ទាំងដែលមិត្តរួមក្រុមរបស់គេភាគច្រើនបានត្រលប់មកទីក្រុម Manchester វិញហើយ ជាក់ស្ដែងកីឡាករសញ្ជាតិអង់គ្លេសបានធ្វើដំណើរពីទីក្រុង Istanbul ទៅកាន់ Manchester តទៅកោះ Ibiza ហើយត្រលប់ទៅ Manchester វិញក្នុងរយៈពេលតែពីរថ្ងៃដើម្បីត្រលប់មកចូលរួមជាមួយមិត្តរួមក្រុមសម្រាប់ការដង្ហែក្បួនក្នុងទីក្រុងអបអរពានរង្វាន់ UEFA Champions League លើកដំបូង។
គួរបញ្ជាក់ថា Jack Grealish មានពេលសម្រាប់វិស្សមកាលរបស់ខ្លួនចាប់តាំងពីក្រុម Manchester City បានឈ្នះពានរង្វាន់ទីមួយរបស់អ៊ឺរ៉ុបមក ប៉ុន្តែចំពោះរូបគេហាក់មានពេលវេលាយូរជាងកីឡាករដទៃទៀត៕ ប្រភព៖ thesun