កីឡាករឆ្នើមរូបនេះនឹងលេងឲ្យក្លិប Real Madrid រហូតដល់ឆ្នាំ២០៣៥

ខ្សែប្រយុទ្ធ Vinicius Jr បានប្រកាសដាក់គោលដៅលើខ្លួនឯងថានឹងលេងឲ្យក្លិប Real Madrid រហូតដល់ឆ្នាំ២០៣៥ ហើយមិនចូលរួមជាមួយក្លិបណាឡើយនៅក្នុងតំបន់ អឺរ៉ុប ក្រៅពីក្រុមយក្សរបស់ប្រទេសអេស៉្បាញ មួយនេះ ។

បើយោងតាមចុះផ្សាយរបស់​ Sky Sport បាន​ឲ្យដឹងថា ខ្សែប្រយុទ្ធវ័យ ២២ឆ្នាំរូបនេះបានប្រាប់ទៅកាន់សារព័ត៌មាន បន្ទាប់ពីខ្លួនចាកចេញពីក្លិប Real Madrid រូបគេនឹងមិនលេងក្រុមណាផ្សេងទៀតឡើយនៅក្នុងតំបន់អឺរ៉ុប ព្រោះក្លិបមួយនេះជាក្លិបដែលខ្លួនស្រលាញ់បំផុត ដោយសារតែរឿងនេះហើយទើបគេពិបាកលេងតទល់នឹងក្រុមអធិរាជស Real Madrid តាមប្រភពដដែលបានឲ្យដឹងថា Vinicius បន្ទាប់ពីគេចាកចេញពីក្លិបមួយនេះរួចគេនឹងផ្លាស់ទៅកាន់ក្លិប Flamengo ដែលជាក្លិបនៅឯស្រុកកំណើតរបស់គេមុននឹង ចូលនិវត្តន៍ពីអាជីពជាកីឡាករបាល់ទាត់ ។

គួរបញ្ជាក់ផងដែរថា Vinicius Jr ត្រូវបានក្លិប Real Madrid ទិញយកពី Flamengo របស់ ប្រេសុីល កាលពីឆ្នាំ២០១៨ ក្នុងតម្លៃប្រមាណ ៣៨លានផោនឬស្មើនឹង ៤៨លានដុល្លាអាមេរិក ។

អត្ថបទដែលជាប់ទាក់ទង