ក្លិបនៅ EPL មួយនេះកំពុងចាប់អារម្មណ៍លើ Neymar Jr ប៉ុន្តែចាំមើលថាតើ កីឡាកររូបនេះចង់ចាកចេញដែរឬទេ?
Chelsea ចាប់អារម្មណ៍ក្នុងការផ្តល់ជូន Neymar ប៉ុន្តែនឹងរង់ចាំមើលថាតារាប្រេស៊ីលត្រៀមខ្លួនចាកចេញពី PSG នេះបើយោងតាមរបាយការណ៍ ហើយកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតរបស់ពិភពលោកមានចម្ងល់យ៉ាងយូរអំពីអនាគតរបស់គាត់នៅឯក្លិបយក្សបារាំង បើទោះបីជានៅសល់កុងត្រារយៈពេល ៤ ឆ្នាំទៀតដែលគ្រោងនឹងផុតកំណត់នៅឆ្នាំ ២០២៧ ក៏ដោយ។
Neymar មិនបានចូលលេងឲ្យក្រុមទេចាប់តាំងពីខែកុម្ភៈឆ្នាំនេះ នៅពេលដែលគាត់ទទួលបានរបួសកជើងនៅចុងរដូវកាល ដែលត្រូវការការវះកាត់ ហើយរយៈពេលជាសះស្បើយមានរយៈពេលយូរ ប៉ុន្តែកីឡាករវ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយ PSG សម្រាប់ការត្រៀមលក្ខណៈមុនបើករដូវកាលរបស់ពួកគេក្នុងសប្តាហ៍នេះ ហើយត្រូវបានគេជឿថាកំពុងស្ថិតក្នុងការពិចារណាអំពីអនាគតរបស់គាត់នៅ Parc De Princes ។ Chelsea ធ្លាប់បានពិចារណាលើការផ្លាស់ប្តូរមួយសម្រាប់ខ្សែបម្រើស្លាបដ៏មានទេពកោសល្យរូបនេះផងដែរក្នុងខែសីហា ឆ្នាំ ២០២២ ក្នុងការប៉ុនប៉ងដើម្បីជួបជុំ Neymar ជាមួយអតីតអ្នកចាត់ការ Thomas Tuchel ចាប់តាំងពីកិច្ចព្រមព្រៀងបានជាប់គាំង ខណៈពេលដែល Chelsea បន្តស្វែងរកគោលដៅផ្សេងទៀត ភាគីដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ខាងលិចមួយនេះ បានរក្សាការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើកីឡាករខាងលើដែលនៅតែអាចជំរុញឲ្យមានកិច្ចព្រមព្រៀងដ៏សំខាន់មួយ ។
គួរបញ្ជាក់ផងដែរថាក្រៅពី Neymar ក្លិប Chelsea ក៏កំពុងសម្លឹងមើលអ្នកជ្រើសរើសថ្មីជាច្រើនផងដែរ បន្ទាប់ពីការផ្លាស់ប្តូរកីឡាករមួយចំនួននៅដើមរដូវក្ដៅ ដោយបង្កើនទាំងដើមទុន និងកន្លែងទំនេរនៅក្នុងក្រុមរបស់ពួកគេ។