Inter Milan សម្រេចដាក់សំណើម្ដងទៀតសម្រាប់ Lukaku បន្ទាប់ពី Chelsea ច្រានចោលសំណើលើកមុន
យោងតាមអ្នកការសែតល្បីឈ្មោះអ៊ីតាលីលោក Fabrizio Romano បានឲ្យដឹងថា ក្លិប Inter Milan បានដាក់សំណើសារជាថ្មីរបស់ពួកគេសម្រាប់ខ្សែប្រយុទ្ធ Romelu Lukaku បន្ទាប់ពីក្លិប Chelsea បានច្រានចោលកាលពីលើកមុន ដោយការដេញថ្លៃចុងក្រោយរបស់ Inter មានតម្លៃជាង ៤០ លានផោន។
យ៉ាងណាមិញ ក្លិប Juventus ក៏បានចូលរួមក្នុងការដេញថ្លៃនេះផងដែរ ខណៈដែលពួកគេបានដាក់តម្លៃ ៣៧,៥ លានអឺរ៉ូ បូកនិង ២,៥ លានអឺរ៉ូទៀតសម្រាប់កីឡាករសញ្ជាតិ បែលហ្សុិក ចំពោះការដេញថ្លៃនេះមានសុពលភាពប្រសិនបើពួកគេលក់ខ្សែប្រយុទ្ធ Dusan Vlahovic ដែលត្រូវបានចាប់អារម្មណ៍ជាខ្លាំងពីសំណាក់ក្លិប PSG ។
គួរបញ្ជាក់ថា Romelu Lukaku បានចូលរួមជាមួយក្លិប Chelsea ក្នុងឆ្នាំ ២០២១ បន្ទាប់ពីផ្លាស់ពីក្លិប Inter Milan ក្រោយមករូបគេក៏ត្រូវបានគេដឹងថា មិនសូវសប្បាយចិត្តនៅក្នុងទឹកដីអង់គ្លេស ក៏ក្រុមដែលស្ថិតនៅអ៊ីតាលីបានធ្វើការចុះកុងត្រាខ្ជីជើង Lukaku រយៈពេលមួយឆ្នាំពីក្រុមតោខៀវ គិតមកទល់បច្ចុប្បន្នកិច្ចព្រមព្រៀងនេះត្រូវបានអស់សុពលភាពហើយ៕ ប្រភព៖ tribuna