Fred ពិចារណាចាកចេញពីក្រុម បិសាច​ក្រហម

ខ្សែបម្រើកណ្តាល Fred របស់ក្លិប Manchester United កំពុងពិចារណាចង់ចាកចេញពីក្លិបមួយនេះ បន្ទាប់ពីរូបគេមិនសូវបានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង ក្រោមការដឹកនាំរបស់លោក Erik Ten Hag  នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Fabrizio Romano ។

តាមប្រភពដដែលបានអោយដឹងថា Fred ត្រូវបានក្លិប Galatasaray របស់ទួរគី បានដាក់សំណើរក្នុងការផ្ទេរខ្សែបម្រើសញ្ជាតិ ប្រេសុីល រូបនេះនៅក្នុងរដូវក្តៅខាងមុន ប៉ុន្តែខាងក្លិប បិសាច​ក្រហម​ នៅមិនទាន់យល់ព្រមនឹងសំណើមួយនេះឡើយដោយសារតម្លៃ​ផ្ទេរ​មិន​ទាន់​ឯកភាព​គ្នា ក្រៅ​ពី​ក្លិប​ Galatasaray ក៏​មាន​ក្លិប​មួយ​ចំនួន​ទៀត​ដែល​​ចង់​បាន Fred រួម​មាន​ក្លិប​នៅ​អារ៉ាប៊ីសាអ៊ូឌីត ក្លិប Fulham និង​ក្លិបជាច្រើនទៀត​នៅ​អង់គ្លេស​ជា​ដើម ។

គួរបញ្ជាក់ផងដែរថា Fred បាន​មក​ចូល​រួម​ជាមួយ​បិសាច​ក្រហម​កាល​ពី​ឆ្នាំ ២០១៨ និង​លេង​សរុប​ឲ្យ​ក្លិប​ចំនួន ២១៣ លើក និង​ស៊ុត​ចូល ១៤​គ្រាប់៕

អត្ថបទដែលជាប់ទាក់ទង