Pogba ចែករំលែករូបភាពរីករាយមួយបន្ទាប់ពី Mendy លែងរងការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ
ខ្សែបម្រើ Paul Pogba ថ្មីៗនេះបានចែករំលែករូបភាពមួយនៅលើបណ្ដាញសង្គម Instagram ដែលបាននិយាយជាមួយនិងកីឡាករ Benjamin Mendy បន្ទាប់ពីរូបគេ ត្រូវបានតុលាការបិទការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។
Mendy ដែលជាអតីតខ្សែការពាររបស់ក្លិប Manchester City ធ្លាប់ត្រូវបានចោទប្រកាន់ពីបទរំលោភស្ត្រីម្នាក់ក្នុងឆ្នាំ ២០២០ និងប៉ុនប៉ងរំលោភនារីម្នាក់ទៀតក្នុងឆ្នាំ ២០១៨ ទោះបីជាយ៉ាងណាក៏ដោយ កីឡាករវ័យ ២៨ ឆ្នាំរូបនេះបានសារភាពថា ខ្លួនមិនបានធ្វើដូចអ្វីដែលបានចោទប្រកាន់ទាំងពីរនេះនោះទេ ក្រោយពីចៅក្រមបានពិភាក្សាលើករណីនេះរួច ពួកគេក៏បាន ដោះលែង Mendy ចេញពីការចោទប្រកាន់មួយនេះ ក្រោយចាកចេញពីតុលាការ Chester Crown ភ្លាមរូបគេបានហៅទូរស័ព្ទទៅមនុស្សម្នាក់គឺ Paul Pogba។
ក្រោយមក Pogba ក៏បានចែករំលែករូបភាពមួយនៃការសន្ទនានោះនៅលើ Instagram ហើយភ្ជាប់ជាមួយនិងការសរសេរថា៖”Al Hamdullilah រីករាយណាស់បងប្រុស… មនុស្សទាំងអស់ដែលនិយាយអាក្រក់អំពីបងឥឡូវនេះ ខ្ញុំចង់ឃើញពួកគេលុបការនិយាយនេះចេញវិញ ហើយយើងអាចនឹងជួបគ្នានៅលើទីលានម្តងទៀតបានទេ”។
គួរបញ្ជាក់ថា អ្នកទាំងពីរនេះគឺជាអតីតមិត្តរួមក្រុមជាមួយគ្នាដែលលេងឲ្យជម្រើសជាតិបារាំង៕ ប្រភព៖ tribuna