Rice ក្លាយជាកីឡាករដែលមានប្រាក់ខែខ្ពស់បំផុតនៅក្លិប Arsenal

យោងតាមគេហទំព័រ ​​90Min បានចុះផ្សាយថា ខ្សែបម្រើ Declan Rice នឹងក្លាយជាកីឡាកររកបានប្រាក់ពលកម្មច្រើនជាងគេបំផុតនៅក្លិប Arsenal បន្ទាប់ពីរូបគេបានផ្ទេរពីក្លិប West Ham United ។

ជាការពិតណាស់ កីឡាករសញ្ជាតិអង់គ្លេសរូបនេះរកបាន ២៥០,០០០ ផោនក្នុងមួយសប្តាហ៍ ដែលធ្វើឲ្យរូបគេមានឈ្មោះក្នុងបញ្ជី​ជាមួយកីឡាករបីរូបដែលមានប្រាក់នឿយហត់ខ្ពស់ៗបំផុតរបស់ក្រុមកាំភ្លើងធំ ត្រលប់ក្រោយវិញ Rice អាចរកបានត្រឹមតែ ៦០,០០០ ផោនក្នុងមួយសប្តាហ៍ប៉ុណ្ណោះ នៅអំឡុងពេលដែលរូបគេកំពុងលេងឲ្យក្រុមញញួរធំ ដែលនេះមានន័យថាគេទទួលបានការដំឡើងប្រាក់ចំណូលគួរឲ្យកត់សម្គាល់។

គួរបញ្ជាក់ថា Declan Rice ត្រូវបានផ្លាស់មកកាន់កីឡដ្ឋាន Emirates ក្នុងតម្លៃជាង ១១៦ លានផោនពីក្លិប West Ham United ៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង