ដឹងមូលហេតុហើយ រឿងជម្រើសជាតិបាល់ទះ​កម្ពុជា មិនបានចូលរួមក្នុងព្រឹត្តិការណ៍ ​Asian Men’s Volleyball Challenge Cup 2023

ទាក់ទងនិងការ​​ប្រកួត​ព្រឹត្តិការណ៍ ​Asian Men’s Volleyball Challenge Cup 2023 ( AVB ) ​ធ្លាប់​ត្រូវ​បាន​លោក​បណ្ឌិត​ អាំង សេរីពិសិដ្ឋ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​ បាន​​​បញ្ជាក់​ម្ដង​រួច​មក​ហើយ​​ថា កម្ពុជា​មិន​ទាន់​មាន​កូតា​គ្រប់​​គ្រាន់​ក្នុង​ការ​ចូល​រួម​ឡើយ ដ្បិត​ថា​ពានរង្វាន់​នេះ​កម្ពុជា​ត្រូវ​មាន​​លីគ​បាល់ទះ​អាជីព​ជា​មុន​សិន​ ដោយពាន​រង្វាន់​​នេះ​គឺ​ជា​គោលដៅ​ដែល​កម្ពុជា​​ប៉ង​ចូល​រួម​​​ដូច​ប្រទេស​វៀតណាម ឥណ្ឌូណេស៊ី និង​ ថៃ​ ​ផង​ដែរ​។

ពិតណាស់ នៅក្នុង​ព្រឹត្តិការណ៍ Asian Men’s Volleyball Challenge Cup 2023 បានរ​ក​ឃើញ​ជើង​ឯក​ហើយ ដោយ​ក្រុមជម្រើសជាតិបាល់ទះ​ ថៃ​​​ ជា​អ្នក​​ឈ្នះ​បន្ទាប់​ពី​​លត់​ក្រុមជម្រើសជាតិបាល់ទះ បារ៉ែន ៣-០ ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ដូច្នេះពួកគេនិងត្រូវតំណាងឲ្យក្រុមប្រចាំទ្វីបអាស៊ី ទៅចូលរួមក្នុងពាន FIVB Challenger Cup នៅកាតា បន្ទាប់ទៀត នេះជាពានចម្រាញ់ក្រុមខ្លាំងចេញពីសហព័ន្ធបាល់ទះទាំង ៥ ទូទាំងសកលលោកនាចុងខែនេះ។

គួរបញ្ជាក់ផងដែរថា បើតាមការបញ្ជាក់របស់​លោក​បណ្ឌិត​ អាំង សេរីពិសិដ្ឋ ​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា លីគបាល់ទះកម្រិតអាជីពនៅកម្ពុជា និងលេចរូបរាងឡើង ក្នុងពេលឆាប់ៗនេះ៕

អត្ថបទដែលជាប់ទាក់ទង