កិច្ចសន្យាថ្មីរបស់ Rashford អាចទទួលបានប្រាក់ពលម្មយ៉ាងច្រើនពី Man UTD

ក្លិប Manchester United ត្រូវបានគេរំពឹងថា នឹងប្រកាសកិច្ចសន្យាថ្មីសម្រាប់ខ្សែប្រយុទ្ធ Marcus Rashford បន្ទាប់ពីរូបគេបានប្តេជ្ញាអំពីអនាគតថានឹងនៅបន្តជាមួយបិសាចក្រហមរហូតដល់ឆ្នាំ ២០២៨ ។

ជាការពិតណាស់ ក្រោយពីបានបង្ហាញខ្លួនលើទីលានកាលពីរដូវកាលមុន Rashford ត្រូវបានគេប្រាប់ឲ្យដឹងថា បានក្លាយជាកីឡាកររកបានប្រាក់ចំណូលច្រើនជាងគេបំផុតរបស់ក្លិប តែយ៉ាង​ណា​ របាយការណ៍​មួយ​ផ្សេងទៀតបានលើកឡើងថា វា​មិន​ដូចដូច្នេះ​ទេ ជាក់ស្ដែងថ្មីៗនេះ សារព័ត៌មាន Daily Mail អះអាងថា ប្រាក់ឈ្នួលថ្មីរបស់ខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសអាចទទួលបានជាង ៣០០,០០០ ផោនក្នុងមួយសប្តាហ៍ ច្រើនជាងកាលពីកុងត្រាចាស់ដោយទទួលបានត្រឹមតែ ៥០,០០០ ផោនក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ដែលនេះមានន័យថា Jadon Sancho គឺជាកីឡាករដែលទទួលបានប្រាក់ពលកម្មខ្ពស់ជាងគេគឺប្រមាណ ៣៥០,០០០ ផោនក្នុងមួយសប្តាហ៍របស់ក្លិប បន្ទាប់ពីអ្នកចាំទី David de Gea បានចាកចេញ។

គួរបញ្ជាក់ថា ខ្សែការពារ Raphael Varane ជាកីឡាករទី២ដែលមានប្រាក់ពលកម្មខ្ពស់បំផុតដោយទទួលបាន ៣៤០,០០០ ផោនក្នុងមួយសប្តាហ៍ ខណៈ Rashford ស្ថិតជាប់​ជាមួយ Casemiro ៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង