មកស្គាល់កីឡាករវ័យក្មេងរបស់ Chelsea ទាំង៥រូបដែលអាចទាក់ចិត្តលោក Pochettino មុនរដូវកាលថ្មីចូលមកដល់ (មានវីដេអូ)
Chelsea បានទៅដល់សហរដ្ឋអាមេរិក សម្រាប់ការប្រកួតមុនរដូវកាល ដែលជាផ្នែកមួយនៃការរៀបចំរបស់ពួកគេសម្រាប់រដូវកាល ២០២៣-២៤ ហើយក្រុមតោខៀវបានចាប់ផ្ដើមបានយ៉ាងល្អជាមួយនឹងការលត់ក្រុម Wrexham FC របស់ League Two ដល់ទៅ ៥-០ កាលពីព្រឹកមិញ ហើយការប្រកួតនេះនឹងផ្តល់ឲ្យគ្រូបង្វឹកថ្មីលោក Mauricio Pochettino នូវឱកាសបន្ថែមទៀតដើម្បីវាយតម្លៃក្រុមរបស់គាត់ និងធ្វើឲ្យពួកគេមានភាពរឹងមាំសម្រាប់រដូវកាលថ្មី ហើយវាក៏ជាឱកាសសម្រាប់កីឡាករវ័យក្មេងមួយចំនួនក្នុងក្រុមដើម្បីបង្ហាញពីគុណភាពរបស់ពួកគេផងដែរ ។
#៥ Gabriel Slonina
Gabriel Slonina គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាកររបស់ Chelsea កាលពីរដូវក្តៅមុន ដែលគាត់ត្រូវបានទិញពីក្លិប Chicago Fire របស់ Major League Soccer ប៉ុន្តែត្រូវបានបញ្ជូនទៅក្លិបនេះវិញក្នុងលក្ខខណ្ឌខ្ចីជើងសម្រាប់រដូវកាល MLS ។
#៤ Ian Maatsen
Ian Maatsen គឺជាកីឡាករថ្នាលម្នាក់ក្នុងចំនោមកីឡាករថ្នាលដែលបានទទួលការចាប់ផ្តើមដ៏អស្ចារ្យដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ទល់នឹង Wrexham ហើយកីឡាករជម្រើសជាតិហូឡង់ U21 រូបនេះក៏រីករាយនឹងរដូវកាលដ៏ជោគជ័យផងដែរ បន្ទាប់ពីបានលេងឲ្យ Burnley ក្នុងលក្ខខណ្ឌខ្ចីជើង ។
#៣ Andrey Santos
Andrey Santos ក៏ជាកីឡាករម្នាក់ក្នុងចំណោមការចុះហត្ថលេខារបស់ក្លិបនៅក្នុងទីផ្សារដោះដូររដូវរងារផងដែរ ជាមួយ Slonina ហើយគាត់ត្រូវបានគេខ្ចីទៅក្លិបកុមារភាពរបស់គាត់ (Vasco da Gama) ដើម្បីលេងនៅរដូវកាលនោះ។
#២ Cesare Casadei
Cesare Casadei គឺជាកីឡាករដែលមានទេពកោសល្យម្នាក់ទៀតនៅ Chelsea ដែលសង្ឃឹមថានឹងធ្វើឲ្យ Pochettino ចាប់អារម្មណ៍ក្នុងអំឡុងពេលដំណើរទេសចរណ៍របស់ក្លិបនៅសហរដ្ឋអាមេរិក ដោយបានចុះហត្ថលេខាកាលពីរដូវក្តៅមុនពីក្លិប Inter Milan កីឡាករវ័យ ២០ ឆ្នាំរូបនេះបានចំណាយពេលពាក់កណ្តាលរដូវកាលចុងក្រោយក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Championship Reading ។
#១ Lewis Hall
Lewis Hall រីករាយនឹងការប្រកួតជាមួយក្រុមដំបូងកាលពីរដូវកាលមុន ក្នុងនោះគាត់បានបង្ហាញខ្លួននៅ Premier League ចំនួន ៩ ដងសម្រាប់ Chelsea កាលពីរដូវកាលមុន ហើយថែមទាំងបង្ហាញខ្លួនម្តងក្នុង FA Cup និង League Cup ទៀតផង ។