ក្រុងភ្នំពេញកំពុងរៀបចំ​ទីតាំងទាំង ៧ កន្លែងនេះ សម្រាប់បងប្អូនមិនមានសំបុត្រទស្សនាវិញ្ញសារបាល់ទាត់ថ្ងៃដំបូង

ក្រោយទទួលបានប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃព្រះរាជាណាចក្រកម្ពុជា កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០២៣ និង​ដើម្បី​​ចូល​​រួម​​អបអរសាទរ​​ព្រឹត្តិការណ៍​​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​​លើក​​ទី​​៣២​នេះ រដ្ឋបាល​​រាជធានី​ភ្នំពេញ បាន​រៀប​ចំ​បញ្ចាំង​ស្លាយ​ផ្សាយ​បន្ត​ផ្ទាល់​​ពី​ការ​ប្រកួត​វិញ្ញសារ​បាល់​ទាត់​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ​ចាប់​ពី​ថ្ងៃ​ទី​២៩ ខែ​មេសា ដល់​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ ២០២៣ នៅ​តាម​ទីតាំង​ចំនួន​៧ រួមមានដូច​ខាង​ក្រោម​៖

១.សួនច្បារមុខវត្តបទុមវតី ស្ថិត​នៅ​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ
២.សួន​ច្បារ​មាត់​ទន្លេ​ទល់​មុខ​ភោជនីយដ្ឋាន​មេត្រូ ​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​ទី១ ខណ្ឌដូនពេញ
៣.ក្នុង​បុរី​ប៉េងហួត​បឹងស្ងោរ ស្ថិត​នៅ​ក្នុង​សង្កាត់​និរោធ ខណ្ឌច្បារអំពៅ
៤.សួន​ច្បារ​មិត្តភាព​ក្បែរ​ក្រសួង​ការពារ​ជាតិ ស្ថិត​នៅ​ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ៧​មករា
៥.សួន​ច្បារ​ទល់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ព្រៃ​ឈើ-សត្វព្រៃ ស្ថិត​នៅ​ក្នុង​សង្កាត់ គោក​ឃ្លាំង ខណ្ឌ​សែនសុខ
៦.សួនច្បារ​ព្រះនាង​ប្រាជ្ញា​បារមី ស្ថិត​នៅ​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ
៧.ទីលាន​ប្រជាធិបតេយ្យ ក្បែរ​ស្ពាន​អាកាស​ឫស្សីកែវ ស្ថិត​នៅ​ក្នុង​សង្កាត់​ឫស្សីកែវ ខណ្ឌ​ឫស្សីកែវ។

សូមបញ្ចាក់​ផង​ដែរថា ក្រុមម្ចាស់ផ្ទះកម្ពុជា នឹង​​បើកទ្វារកីឡដ្ឋានអូឡាំពិចត្រៀមប្រកួតបើកឆាកប៉ះជា​មួយ​ក្រុម​ជម្រើស​ជាតិ​ទីម័រ​ខាង​កើត នៅ​ថ្ងៃ​ទី​ ២៩ ខែ​មេសា វេលា​ម៉ោង ៧:០០ នាទីយប់ នៅ​ពហុកីឡដ្ឋាន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម។ សម្រាប់បងប្អូនមិនមានសំបុត្រចូលទស្សនាផ្ទាល់ សូមស្វែងរកតាមទីទាំង៧ខាងលើ និងចូលរួមទស្សនា គាំទ្រនូវព្រឹត្តិការណ៍ស៊ីហ្គេមនេះអោយច្រើនកុះករផងដែរ៕

អត្ថបទដែលជាប់ទាក់ទង