Havertz និយាយថាចង់លេងជាមួយមិត្តរួមក្រុមម្នាក់នេះក្នុងក្រុមជម្រើសជាតិ

ខ្សែបម្រើប្រយុទ្ធ Kai Havertz ត្រូវ​បាន​គេ​សួរ​ថា​ តើ​កីឡាករ​ Arsenal រូប​ណា ​ដែល​រូបគេ​ចង់​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​ ហើយ​គេក៏បាន​និយាយ​ថា៖ “ប្រហែល​ជា​អ្នក​ (Bukayo Saka) ដូច្នេះ​ហើយ​យើង​អាច​លេង​ជាមួយ​គ្នា​ក្នុង​ក្រុម​ជម្រើស​ជាតិ”។

ក្នុងនោះដែល Saka បានឆ្លើយភ្លាមៗថា៖ “កុំ​បារម្ភ យើង​អាច​លេង​ជាមួយ​គ្នា​បាន​បង”។

ជាក់ស្ដែង Saka លេងដំណាង​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេសដោយ​ស៊ុត​បញ្ចូលទីបាន ១១ គ្រាប់​ក្នុង​ការបង្ហាញខ្លួនលើទីលានចំនួន​ ២៨ លើក ទន្ទឹម​នឹង​នេះ Havertz បាន​​បង្ហាញ​ខ្លួន​ចំនួន​ ៣៧ ប្រកួត​និង​ស៊ុតបញ្ចូលទីបាន ១៣ គ្រាប់។

គួរបញ្ជាក់ថា Kai Havertz ជាកីឡាករដំបូងរបស់ក្លិប Arsenal ដែលទិញបាននៅរដូវក្តៅនេះដោយផ្លាស់ពីក្លិប Chelsea ក្នុងតម្លៃ ៧០លានផោន បន្ទាប់មកក៏មាន Declan Rice និង Jurrien Timber បានចូលរួមជាមួយក្រុមកាំភ្លើងធំក្នុងការឆ្ពោះទៅកាន់ភាពប្រសើរជាងមុន និងឈ្នះពានរង្វាន់ Premier League នៅរដូវកាលក្រោយ។ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង