PSG កំពុងអន្ទះសាចាំ Real Madrid ដេញថ្លៃ Mbappe

បើយោងតាមសារព័ត៌មាន Le Parisien បានឲ្យដឹងថាក្លិប Paris Saint-Germain កំពុងរំពឹងលើ Real Madrid ក្នុងការដេញថ្លៃដើម្បីចុះហត្ថលេខាលើ Kylian Mbappe នៅរដូវក្តៅនេះ។

ទាំងគេហទំព័រ Le Parisien និង The Athletic បានអះអាងថា Real Madrid មានប្រាក់ដើម្បីចុះហត្ថលេខាលើ Mbappe នៅរដូវក្តៅនេះ ប្រសិនបើជាចង់បានមែន ព្រោះថាក្លិបនៅអេស៉្បាញបានត្រៀមតាំងពីឆ្នាំ ២០១៧ សម្រាប់ការផ្ទេរនេះ ទោះជាយ៉ាងណាក៏ដោយខាងទឹកដី Santiago Bernabéu មិនប្រញាប់ប្រញាល់ក្នុងការនាំយកកីឡាករសញ្ជាតិបារាំងឡើយ។

ជាក់ស្ដែងថ្មីៗនេះរបាយការណ៍ជាច្រើនបានរាយការណ៍ថា ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំ បានបដិសេធការកើបលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ ដោយមិនព្រមចូលរួមជាមួយក្លិបនៅអារ៉ាប៊ីសាអូឌីត Al Hilal ដែលក្លិបមួយនេះហ៊ានផ្ដល់ឲ្យរូបគេនៅប្រាក់ពលកម្មប្រមាណ ២០០លានអឺរ៉ូក្នុងមួយឆ្នាំ។

យ៉ាងណាមិញ រឿងខាងលើប្រហែលជាមិនអាចកើតឡើងឡើយ ព្រោះមានប្រភពជាច្រើនលើកឡើងថា ប្រធានក្លិបលោក Florentino Perez រងចាំដល់ពេលដែល Kylian Mbappe អស់សុពលភាពកុងត្រាជាមួយក្រុម PSG ទើបលោកយករូបគេចូលរួម ដែលនេះជាអ្វីដែលក្លិបយក្សនៅបារាំងកំពុងព្យាយាមតែជៀសវាង៕ ប្រភព៖tribuna

អត្ថបទដែលជាប់ទាក់ទង