អស្ចារ្យណាស់! ពេលនេះ សហព័ន្ធ​បាល់ទះ​កម្ពុជា​ បើកវគ្គបណ្តុះបណ្តាលគ្រូ​បង្វឹក​កម្រិត C ហើយ

នៅ​ថ្ងៃទី២៦ ខែកក្កដា​ ឆ្នាំ២០២៣ នេះ សហព័ន្ធកីឡាបាល់ទះកម្ពុជា​ បាន​បើក​វគ្គ​បណ្តាល​គ្រូ​បង្វឹក​​បាល់ទះ​កម្រិត C នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ដែល​មាន​សិក្ខាកាមជា​ច្រើនរូប​ចូលរួម ដោយលោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា​បានឲ្យ​ដឹង​ថា៖ “ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​​គ្រូបង្វឹកកីឡាបាល់ទះកម្រិត C ឆ្នាំ២០២៣ នេះ ​គឺ​មាន​ការ​ចូល​រួម​ដោយ​សិក្ខាកាម​ដែល​​​ជា​​អាជ្ញា​កណ្ដាល និង​គ្រូបង្វឹក​របស់សហព័ន្ធ​កីឡា​បាល់​ទះកម្ពុជា​ធ្លាប់​បាន​រៀន​សូត្រទាំង​ថ្នាក់​​ជាតិ និងអន្តរជាតិ​ ពេលកន្លង​មក”។

ពិតណាស់ ​វគ្គ​បណ្តុះ​បណ្តាល​នេះ​មាន​រយៈ​ពេល​ ៦​ថ្ងៃ​គិត​ចាប់​ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២៣ ដែល​​សិក្ខាកាមចូលរួមមកពី វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា-នាយកដ្ឋានរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា-សមាគម និងក្លិបកីឡាបាល់ទះចំនួន២២ ទៀត។

គួរបញ្ជាក់ផងដែរថា វគ្គ​បណ្តុះ​បណ្តាល​នេះ​​ក្រោម​ការ​បង្ហាត់​បង្រៀន​ដោយ​គ្រូឧទ្ទេស​​ជន​ជាតិ​គុយបា​ ដែល​ជា​​គ្រូជំនួយ​​ក្រុម​បាល់ទះ​ជម្រើសជាតិ​កម្ពុជា និងមាន​ការ​ចូល​រួម​ពីមន្ត្រីបច្ចេកទេសរបស់​សហព័ន្ធកីឡា​បាល់​ទះកម្ពុជា ​ទាំង​ការ​ធ្វើ​ប​ទ​បង្ហាញ​ទ្រឹស្តី និង​អនុវត្ត​ផ្ទាល់​លើ​ទីលាន​នៅពហុ​កីឡដ្ឋានជាតិអូឡាំពិក រាជ​ធា​នី​ភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង