Henderson បំបែកកំណត់ត្រាជាកីឡាករបាល់ទាត់រកចំណូលបានច្រើនជាងបំផុតរបស់អង់គ្លេស
ខ្សែបម្រើ Jordan Henderson បានបញ្ចប់ការផ្លាស់ប្តូរជាផ្លូវការដោយរូបគេនឹងចាកចេញពីក្លិប Liverpool ទៅចូលរួមជាមួយនិង Al Ettifaq ដែលធ្វើឲ្យគេក្លាយជាកីឡាករដែលមានប្រាក់ពលកម្មខ្ពស់បំផុតរបស់អង់គ្លេសមិនធ្លាប់មាន។
បើតាមរបាយការណ៍មួយបានឲ្យដឹងថា Henderson អាចរកបាន ៧០០,០០០ ផោនក្នុងមួយសប្តាហ៍នៅពេលស្នាក់នៅជាមួយអតីតមិត្តរួមក្រុម Steven Gerrard ដែលនេះមានន័យថា កីឡាករសញ្ជាតិអង់គ្លេសនឹងទទួលបាន ៣៦ លានផោនក្នុងមួយឆ្នាំ សរុប ១០៨ លានផោនក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។
យោងតាមគេហទំព័រ talkSPORT បានចុះផ្សាយថា ខ្សែបម្រើវ័យ ៣៣ ឆ្នាំបានវ៉ាដាច់ខ្សែប្រយុទ្ធ Marcus Rashford និង Jadon Sancho របស់ក្លិប Manchester United ខាងក្រោយនេះជាប្រាក់ចំណូលរបស់ Henderson បើធៀបនិងតារាបាល់ទាត់អង់គ្លេសផ្សេងទៀត។
១, ខ្សែបម្រើ Jordan Henderson របស់ក្លិប Al-Ettifaq ទទួលបាន ៧០០,០០០ ក្នុងមួយសប្តាហ៍
២, ខ្សែប្រយុទ្ធ Marcus Rashford របស់ក្លិប Manchester United ទទួលបាន ៣៧៥,០០០ ក្នុងមួយសប្តាហ៍
៣, ខ្សែបម្រើ Jadon Sancho របស់ក្លិប Manchester United ទទួលបាន ៣៥០,០០០ ក្នុងមួយសប្តាហ៍
៤, ខ្សែបម្រើ Jude Bellingham របស់ក្លិប Real Madrid ទទួលបាន ២២០,០០០ ក្នុងមួយសប្តាហ៍
៥, ខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham Hotspur ទទួលបាន ២០០,០០០ ក្នុងមួយសប្តាហ៍