WOW! ក្រុមបាល់ទះកម្ពុជា ត្រូវជួបជាមួយជើងខ្លាំង កូរ៉េខាងត្បូង និង ឥណ្ឌា

បន្ទាប់ពីជោគជ័យនៅស៊ីហ្គេម ២០២៣ ដោយឈានដល់វគ្គផ្តាច់ព្រ័ត្រទទួលបានមេដាយប្រាក់ជាលើកដំបូងមក ក្រុមបាល់ទះកម្ពុជាបានបោះជំហានទៅប្រកួតកីឡាទ្វីបអាស៊ី Asian Games លើកទី១៩ ឆ្នាំ២០២៣ នៅប្រទេសចិន ដោយក្រុមបាល់ទះកម្ពុជា ស្ថិតនៅក្នុងពូល C ជាមួយប្រទេសកូរ៉េខាងត្បូង និងប្រទេសឥណ្ឌា។

ពិតណាស់ កាលពីម្សិលមិញ គណៈកម្មាធិការកីឡាអូឡាំពិកអាស៊ី បានចាប់ឆ្នោតកីឡាជាក្រុមសម្រាប់បែកចែកពូលត្រៀមការប្រកួតកីឡាអាស៊ីលើកទី១៩ នៅសណ្ឋាគារ Grand Parkry ទីក្រុងហានចូវ ដើម្បីត្រៀមការប្រកួតចាប់ពីថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣។

សម្រាប់វិញ្ញាសាបាល់ទះបុរសក្នុងសាលមាន១៩ក្រុមចូលរួម និងបែងចែកជា ៦ពូលក្នុងនោះយើងឃើញក្រុមមកពីតំបន់អាស៊ានមានចំនួន៤ក្រុម គឺកម្ពុជា (មេដាយប្រាក់ស៊ីហ្គេម២០២៣) ឥណ្ឌូណេស៊ី(មេដាយមាសស៊ីហ្គេម២០២៣) ថៃ(មេដាយសំរឹទ្ធស៊ីហ្គេម២០២៣) និងហ្វីលីពីន ទទួលបានកៅអីពីសហព័ន្ធកីឡាបាល់ទះពិភពលោក (VNL) ដោយសារពួកគេធ្វើសហម្ចាស់ផ្ទះឆ្នាំ២០២៣ ដោយពូល A មានម្ចាស់ផ្ទះចិន, កៀហ្ស៊ីស៊ីស្ថាន, កាហ្សាក់ស្ថាន ពូល B មានអ៊ីរ៉ង់ នេប៉ាល់ និងបារ៉ែន រីឯពូល C មានកម្ពុជា កូរ៉េខាងត្បូង និងឥណ្ឌា ខណៈពូល D មានចិនតៃប៉ិ ប៉ាគីស្ថាន និងម៉ុងហ្គោលី ចំណែកពូល E មានកាតា ថៃ និងហុងកុង និងពូល F មានជើងខ្លាំង ជប៉ុន ឥណ្ឌូណេស៊ី ហ្វីលីពីន និងអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ ឆ្នាំ២០២២ ត្រូវបាន​លើកពេល​មក​ឆ្នាំ​២០២៣ (19th Asian Games 2022) ដោយព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមពី​ថ្ងៃទី២៣ ខែ​កញ្ញា ​ដល់​ថ្ងៃ​ទី៨ ខែតុលា ឆ្នាំ២០២៣ នៅខេត្តហានចូវ ប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង