Newcastle United ត្រៀម ៤០ លានផោនដើម្បីចុះហត្ថលេខានាំយកអតីតខ្សែការពារ Chelsea រូបនេះ
Tino Livramento អតីតខ្សែការពារ Chelsea ត្រូវបានគេដឹងថានឹងចាកចេញពី Southampton នៅរដូវក្តៅនេះហើយក្លិប Newcastle United ត្រូវបានគេរាយការណ៍មកថានឹងដំឡើងថ្លៃផ្ទេរលើសពី ៤០ លានផោនដើម្បីបញ្ចប់ការចុះហត្ថលេខាលើកីឡាករវ័យក្មេងរូបនេះ (តាមរយៈ Caught Offside) ។
កីឡាករវ័យ ២០ឆ្នាំ រួមជាមួយនិង Romeo Lavia ត្រូវបានគេចាត់ទុកថាជាកីឡាករដែល Newcastle រំពឹងទុកថាពួកគេទាំងពីរគឺជាខ្សែការពារដែលគួរតែនាំយកមកកាន់ក្លិប ហើយកីឡាករទាំងពីរអាចនឹងលេងក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស បន្ទាប់ពីក្លិបបច្ចុប្បន្នរបស់ពួកគេត្រូវបានកាត់ចេញពីក្របខ័ណ្ឌ Premier League ក្នុងរដូវកាលក្រោយ។ ទោះបីជា Kieran Trippier គឺជាខ្សែការពារស្តាំជម្រើសដំបូងរបស់ Newcastle ក៏ដោយ ប៉ុន្តែការលេងវគ្គជម្រុះ Champions League ទាមទារឲ្យមានកីឡាករជម្រើសបន្ថែមទៀត ហើយឱកាសដើម្បីលេងក្នុងការប្រកួតក្នុងកម្រិតខ្ពស់បំផុតនៅអឺរ៉ុបនឹងក្លាយជាឱកាសដ៏កម្រសម្រាប់ Livramento ។
គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន Trippier មានអាយុ ៣២ ឆ្នាំ ហើយជាមួយនិងកិច្ចសន្យាដែលនៅសល់រយៈពេល ២ ឆ្នាំប៉ុណ្ណោះ ក្នុងនោះលោក Eddie Howe អាចងាកទៅរកកីឡាករវ័យក្មេងដើម្បីក្លាយជាអ្នកស្នងតំណែងរបស់ខ្សែការពារស្តាំខាងលើ ស្របពេលដែលកម្លាំងកាយសម្បទាគឺជាកង្វល់ដ៏សំខាន់សម្រាប់ខ្សែការពារវ័យក្មេងរូបនេះ ដោយគាត់ស្ទើរតែអវត្តមានទាំងស្រុងក្នុងរដូវកាលមុន ដោយសាររបួស ខណៈពេលដែលខកខានការប្រកួតលីគចំនួន ៧ ដងកាលពីរដូវកាលមុន។