Havertz៖ ទម្រង់លេងរបស់ Arsenal ស័ក្តិសមនឹងខ្ញុំជាង Chelsea ទៅទៀត

ក្នុងកិច្ចសន្ទនាមួយនៅពេលត្រូវបានអ្នកសារព័ត៌មានសួរថាតើអ្វីៗនៅ Arsenal មកទល់នឹងពេលនេះយ៉ាងម៉េចដែរសម្រាប់ Kai Havertz ក្នុងនោះរូបគេឆ្លើយថា៖ “វាគឺខុសគ្នាទាំងស្រុងជាងអ្វីដែលបានលេងនៅ Chelsea ខ្ញុំគិតថាវាជាស្ទីលមួយដែលស័ក្តិសមនឹងខ្ញុំណាស់”។

កីឡាកររូបនេះបានបន្ថែមទៀតថា៖ “ពិតណាស់ វាតែងតែចំណាយពេលបន្តិច ដើម្បីស៊ាំនឹងទម្រង់លេងម្តងទៀត ខ្ញុំនៅទីនេះពីរសប្តាហ៍កន្លះ វាចំណាយពេលខ្លះមែន ប៉ុន្តែខ្ញុំកំពុងព្យាយាមធ្វើឲ្យទម្រង់លេងខ្ពស់មួយកម្រិតទៀត”។

Havertz បានចំណាយពេល ៣ ឆ្នាំជាមួយក្រុមតោខៀវ និងបានឈ្នះពានរង្វាន់ Champions League អំឡុងពេលរូបគេនៅកីឡដ្ឋាន Stamford Bridge បន្ទាប់ពីរដូវកាល ២០២២/២៣ ដ៏ច្របូកច្របល់ ខ្សែបម្រើរូបនេះត្រូវបានផ្លាស់ប្តូរទៅកាន់ក្លិប Arsenal ដែលជាគូប្រជែងរបស់ Chelsea ស្ថិតនៅទីក្រុងឡុងដ៍ ដែលមិនបានជោគជ័យក្នុងការប្រជែងយកពានរង្វាន់ Premier League កាលពីរដូវកាលមុន៕ ប្រភព៖ ESPN

អត្ថបទដែលជាប់ទាក់ទង