ពិតជាខ្លាំង​មិន​ធម្មតាមែន! ក្រុមបាល់ទះក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាស នៅ​កាណាដា ក្រោយឈ្នះប្រេស៊ីល ៣សិត០ (មានវិដេអូ)

អបអរសាទរ ដល់ក្រុមបាល់ទះក្រសួងមហាផ្ទៃ ដែលបាន​បង្កើត​សមិទ្ធផល​ដ៏​អស្ចារ្យ​ដោយ​ដណ្ដើម​បាន​មេដាយ​មាស ពី​ការ​ប្រកួតជើងឯកនគរ​បាលពិភព​លោក ឆ្នាំ២០២៣​ នៅ​ប្រទេស​កាណាដា កាលពីម្សិលមិញ ក្រោយ​វាយ​ផ្ដាច់​យក​ឈ្នះ​លើ​ក្រុម​ខ្លាំងបាល់ទះ​ប្រេស៊ីល CBMDF ​ក្នុង​លទ្ធផល ៣ សិតទល់និង ០ នៅវគ្គផ្តាច់ព្រ័ត្រ។

ពិតណាស់ មេដាយ​មាស​ដែល​ក្រុមបាល់ទះក្រសួងមហាផ្ទៃ​ ដណ្ដើម​បាន​នោះ គឺ​នៅ​ក្នុង​ព្រឹត្តិការណ៍ World Plice & Fire Games 2023 នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ ដោយក្រុមបាល់ទះក្រសួងមហាផ្ទៃ ដណ្តើមបានជ័យជម្នះ ៦ប្រកួតជាប់ៗគ្នា ក្នុងព្រឹត្តិការណ៍នោះ ដែលប្រព្រឹត្តទៅនៅប្រទេសកាណាដា។

គួរបញ្ជាក់ផងដែរថា មុននឹងក្រុម​បាល់​ទះ​ក្រសួង​មហាផ្ទៃ ​ទទួល​បាន​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​ World Plice & Fire Games 2023 ​នេះ គឺក្រុម​បាល់​ទះ​ក្រសួង​មហាផ្ទៃ បាន​ជួប​ជាមួយ​ក្រុម​របស់​ប្រទេស​ប្រេស៊ីល​ ដល់​ទៅ​ ២ក្រុម នៅក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ និងវគ្គ​ផ្ដាច់​ព្រ័ត្រ ហើយជាលទ្ធផល ក្រុម​បាល់​ទះ​​ក្រសួង​មហាផ្ទៃ បាន​យក​ឈ្នះក្រុមប្រេស៊ីល នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ព្រ័ត្រ ២ សិតទល់ ០ លុះ​មក​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្រុម​បាល់ទះក្រសួងមហាផ្ទៃ ​បាន​យក​ឈ្នះ​ក្រុម​ប្រេស៊ីល CBMDF ​​ក្នុង​លទ្ធផល​ ៣ សិត​ទល់ ០ ទទួល​បាន​មេដាយ​មាស តែម្តង៕

អត្ថបទដែលជាប់ទាក់ទង