ផ្លូវការហើយ! Fabinho សម្រេចចូលរួមជាមួយ Al-Ittihad របស់អារ៉ាប៊ីសាអូឌីត

ក្លិប Al-Ittihad របស់ Saudi Pro League បានប្រកាសពីការចុះហត្ថលេខាលើ Fabinho ពីក្លិប Liverpool ជាផ្លូវការ កីឡាករសញ្ជាតិប្រេស៊ីលបានក្លាយជាខ្សែបម្រើទីពីរដែលបានចូលរួមជាមួយក្លិបនៅប្រទេសអារ៉ាប៊ីសាអូឌីតក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពី Jordan Henderson ប្តូរទៅកាន់ Al Ettifaq ។

ចំពោះការប្រកាសនេះធ្វើឲ្យមានពាក្យចចាមអារ៉ាមអំពីបញ្ហាដែលអាចកើតមានក្នុងកិច្ចព្រមព្រៀងនេះ ដូចជា Fabinho មានការព្រួយបារម្ភអំពីច្បាប់របស់ប្រទេសអារ៉ាប៊ីសាអូឌីតស្ដីពីសត្វឆ្កែដែលអាចបង្កគ្រោះថ្នាក់ ខណៈដែលរូបគេមានចិញ្ចឹមឆ្កែ Bulldogs ដ៏ទៅពីរក្បាល ទោះជាយ៉ាងណា រឿងទាំងនេះត្រូវបានប្រែក្លាយទៅជារឿងមិនពិត ហើយបច្ចុប្បន្នអ្វីៗត្រូវបានដោះស្រាយសម្រាប់ Fabinho ដើម្បីចូលរួមក្រុម។

គួរបញ្ជាក់ថា Fabinho បានចូលរួមជាមួយក្លិប Liverpool ចំនួន ៥ ឆ្នាំដោយរូបគេបានបង្ហាញខ្លួនលើទីលានជាង ២១៩ ប្រកួតនិងស៊ុតបញ្ចូលទីចំនួន ១១ គ្រាប់៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង