មកស្គាល់កីឡាករអង់គ្លេសដែលល្អបំផុត ៣រូបនេះដែលធ្លាប់លេងឲ្យ Real Madrid
Real Madrid គឺជាក្លិបមួយក្នុងចំណោមក្លិបធំៗ និងមានកិត្យានុភាពបំផុតក្នុងពិភពបាល់ទាត់។ Real ត្រូវបានគេស្គាល់ផងដែរថាជាក្លិបដែលរើសកីឡាករល្អបំផុតមកលេង ហើយថ្មីៗនេះពួកគេបានបញ្ចប់ការចុះហត្ថលេខាលើកីឡាករវ័យក្មេងសញ្ជាតិអង់គ្លេស Jude Belinghham ពី Borussia Dortmund ក្នុងតម្លៃដ៏គួរឲ្យភ្ញាក់ផ្អើលគឺ ១១៣លានផោន ទៀតផង។
#3 David Beckham
David Beckham ត្រូវបានគេចាត់ទុកថាជាខ្សែបម្រើដ៏អស្ចារ្យ និងលេចធ្លោបំផុតក្នុងជំនាន់របស់គាត់។ ខ្សែបម្រើរូបនេះក៏ជាកីឡាករបាល់ទាត់អង់គ្លេសផងដែរដោយឈ្នះពានរង្វាន់កិត្តិយសធំៗចំនួន ១៩ គាត់បានចូលរួមជាមួយ Real Madrid ក្នុងឆ្នាំ ២០០៣ ពី Manchester United ហើយជាផ្នែកមួយនៃក្រុម Galacticos ដែលមានកីឡាករដូចជា Zinedine Zidane, Roberto Carlos, Ronaldo, Luis Figo និង Raul ។
#2 Laurie Cunningham
Laurie Cunningham គឺជាកីឡាករអង់គ្លេសដំបូងគេដែលលេងឲ្យ Real Madrid ក្នុងនោះគាត់លេងជាខ្សែបម្រើស្លាបឆ្វេង ហើយល្បីល្បាញដោយសារល្បឿន ល្បិច និងជំនាញ ដោយបានចុះហត្ថលេខាពីក្លិប West Bromwich Albion ក្នុងឆ្នាំ ១៩៧៩ អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានចំណាយពេល ៥ រដូវកាលនៅ Santiago Bernabeu ដោយគាត់បានឈ្នះ La Liga និង Copa del Rey ក្នុងរដូវកាលដំបូងរបស់គាត់នៅក្លិប ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ក្នុង ៣៧ ប្រកួតនៅរដូវកាលនោះ។
#1 Steve McManaman
Steve McManaman គឺជាកីឡាករអង់គ្លេសដែលទទួលបានជោគជ័យបំផុតដែលបានបង្ហាញខ្លួនឲ្យក្រុម Los Blancos Mcmanaman លេងតំណាងឲ្យក្លិបតែបីប៉ុណ្ណោះក្នុងអាជីពរបស់គាត់គឺ Liverpool, Real Madrid និង Manchester City ។គាត់ជាកីឡាករអង់គ្លេសដំបូងគេដែលឈ្នះ Champions League ជាមួយក្លិបមិនមែននៅអង់គ្លេស ហើយខ្សែបម្រើស្លាបដែលមានសមត្ថភាពរូបនេះក៏បានស៊ុតបញ្ចូលទីបាន ១៤ គ្រាប់ និង Assist ២០ ដងក្នុង ១៥៨ ប្រកួតសម្រាប់ Real Madrid ផងដែរ៕