Arnold និយាយបែបនេះ ក្រោយ Van Dijk ត្រូវបានតែងតាំងជាប្រធានក្រុម
កាលពីម្ភៃឆ្នាំកន្លងទៅ Liverpool មានប្រធានក្រុមចំនួនបីនាក់ប៉ុណ្ណោះគឺ Steven Gerrard , Henderson និងបច្ចុប្បន្ន Virgil Van Dijk ចំពោះខ្សែការពារ Alexander-Arnold ជឿជាក់ថា Van Dijk គឺជាមនុស្សដ៏ល្អក្នុងការដឹកនាំក្រុមរបស់លោក Jurgen Klopp នាពេលអនាគត។
យោងតាមគេហទំព័រ LiverpoolFC.com បានដកស្រង់សំដីរបស់ Arnold ដោយបាននិយាយថា៖ “សមហេតុផលទាំងស្រុង ព្រោះថាគាត់ក៏ជាប្រធានក្រុមជម្រើសជាតិផងដែរ ខ្ញុំគិតថាមានបេក្ខភាពជាច្រើនស័ក្តិសម ហើយខ្ញុំប្រាកដថាវាបានធ្វើឲ្យអ្នកចាត់ការឈឺក្បាលជាច្រើន ប៉ុន្តែអ្នកទាំងនោះ គឺជាប្រភេទនៃការឈឺក្បាលដែលជាការឈឺក្បាលល្អ”។
រូបគេបានបន្ថែមទៀតថា៖ “វាជាការសម្រេចចិត្តដ៏ល្អមួយ គាត់គឺជាមនុស្សម្នាក់ដែលធ្លាប់ធ្វើជាអ្នកដឹកនាំ ហើយច្បាស់ណាស់ថាគាត់នឹងកាន់តំណែងនេះ ជាក់ស្តែង Henderson ដែលជាប្រធានក្រុមដ៏អស្ចារ្យ ហើយខ្ញុំប្រាកដថា Virgil នឹងធ្វើតាមប្រធានក្រុមចាស់ ដើរតាមផ្លូវរបស់គាត់ យើងទាំងអស់គ្នានឹងដើរតាមគាត់តាមទិសដៅដែលគាត់នាំយើងទៅ”។
គួរបញ្ជាក់ថា ថ្មីៗនេះក្រុមហង្សក្រហម Liverpool បានតែតាំងប្រធានក្រុមថ្មីគឺកីឡាករ Virgil Van Dijk បន្ទាប់ពី Henderson ផ្លាស់ទៅលេងនៅទឹកដីអារ៉ាប់ ហើយចំពោះ Alexander-Arnold បានក្លាយតែអនុប្រធានក្រុម៕ ប្រភព៖ tribuna