បញ្ជីឈ្មោះអត្តពលិកគុនខ្មែបានចេញហើយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នាពេលខាងមុខនេះ…
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញបញ្ជីឈ្មោះចុងក្រោយសម្រាប់កីឡាករ-កីឡាការិនី ដែលត្រូវប្រកួតក្នុងវិញ្ញាសាគុនខ្មែរទាំង ១១រូប នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី ៣២ ក្នុងនោះរួមមាន៖
១-កីឡាករ ម៉ាប់ ធារ៉ា ទម្ងន់៤៥ គ.ក
២-កីឡាករ ភុន ពិសិត ទម្ងន់ ៤៨ គ.ក
៣-កីឡាករ ខាំ ខ្លានាង ទម្ងន់៥១ គ.ក
៤-កីឡាករ ហ៊ឹម គឹមរៀង ទម្ងន់៥៤ គ.ក
៥-កីឡាករ ឃួន ឡាំងកូស៊ីន ទម្ងន់ ៥៧គ.ក
៦-កីឡាករ ឈុត វ៉ាន់ថង ទម្ងន់ ៦០ គ.ក (ឈុត សេរីវ៉ាន់ថង)
៧-កីឡាករ ឃុន បូរ៉ា ទម្ងន់ ៦៣,៥ គ.ក (ឃីម បូរ៉ា)
៨-កីឡាករ ឡៅ ចិត្រា ទម្ងន់៦៧ គ.ក
៩-កីឡាករ ទិត សោភ័ណ្ឌ ទម្ងន់ ៧១ គ.ក (រឿង សោភ័ណ្ឌ)
១០-កីឡាករ ឡៅ ចន្ទ្រា ទម្ងន់ ៧៥គ.ក
១១-កីឡាករ រុំ សំណាង ទម្ងន់ ៨១ គ.ក (ព្រំ សំណាង)។
គួរបញ្ចាក់ផងដែរថា សម្រាប់ការប្រកួតគុនខ្មែរ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានដាក់វិញ្ញាសា ១៩ ដោយក្នុងនោះមាននារី ៦វិញ្ញាសា បុរស ១១វិញ្ញាសា និងសម្តែងមាន ២វិញ្ញាសា ដែលត្រូវប្រកួតចាប់ពីថ្ងៃទី៦ ដល់ទី១១ ខែឧសភា ឆ្នាំ២០២៣នេះតទៅ៕