Juventus និង Chelsea កំពុងចរចាគ្នារឿងផ្លាស់ប្ដូរ Lukaku និង Vlahovic

យោងតាមអ្នកការសែតលោក Fabrizio Romano បានចុះផ្សាយថា ខ្សែប្រយុទ្ធ Romelu Lukaku បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Juventus ក្នុងកិច្ចសន្យារយៈពេល ៣ ឆ្នាំ។

បើយោងតាមរបាយការណ៍ដដែលបានឲ្យដឹងថា ក្លិបស្ថិតនៅក្របខណ្ឌ Serie A បានធ្វើកុងត្រាមួយដែលមានលក្ខខណ្ឌខ្លឹមសារថា ក្លិបនឹងដោះដូរគ្នារវាង Lukaku និង Dusan Vlahovic ហើយ Chelsea ត្រូវតែថែមទឹកប្រាក់ប្រមាណ ៤០ លានផោនទៀតទៅឲ្យ Juventus ។

ទោះជាយ៉ាងណាក៏ដោយ ភាគីក្លិបនៅអង់គ្លេសមិនទាន់គិតអំពីរឿងនេះទេ ហើយគ្រូបង្វឹកលោក Mauricio Pochettino នឹងដើរតួនាទីសំខាន់ក្នុងការសម្រេចចិត្តថាតើការផ្លាស់ប្តូរនេះកើតឡើងឬអត់៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង