ខ្សែប្រយុទ្ធឆ្នើមរបស់ Chelsea រូបនេះអាចនឹងអវត្តមានក្នុងការប្រកួតទល់និង Liverpool នៅសប្តាហ៍ក្រោយដោយសារបញ្ហារបួស
Christopher Nkunku បានជួបបញ្ហារបួសសម្រាប់ក្រុមតោខៀវ នៅមុនការប្រកួតទល់និង Liverpool នៅសប្តាហ៍ក្រោយ ហើយនេះគឺជាអ្វីដែល Chelsea គួរតែជៀសវាង ក្នុងនោះក៏មានសញ្ញាបង្ហាញថាកីឡាករសញ្ជាតិបារាំងរូបនេះត្រូវបន្ធូរបន្ថយផងដែរ ប៉ុន្តែរូបគេបែរជាបញ្ចេញកម្លាំងទាំងអស់ពេលប្រកួតជាមួយក្រុម Borussia Dortmund កាលពីម្សិលមិញ។
ឥឡូវនេះ Nkunku កំពុងប្រឈមមុខនឹងការអវត្តមានមុនរដូវកាលថ្មី ដោយយោងតាមរបាយការណ៍ពី Guardian បានឲ្យដឹងថា Chelsea មានគំនិតថា Nkunku មិនរងរបួសធ្ងន់ធ្ងរទេ ប៉ុន្តែមានការសង្ស័យថាគាត់នឹងត្រៀមខ្លួនសម្រាប់ការប្រកួតបើករដូវកាលនេះបាន ក្នុងនោះក្រុមតោខៀវកំពុងរង់ចាំព័ត៌មានបន្ថែមអំពីវិសាលភាពនៃបញ្ហាមួយនេះ ប៉ុន្តែគេអាចមើលឃើញថាខ្សែប្រយុទ្ធរូបនេះអាចខកខានការប្រកួតទល់និង Liverpool ។
គួរបញ្ជាក់ផងដែរថា Christopher Nkunku បានជួបបញ្ហារបួសសម្រាប់ Chelsea បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះត្រូវប្តូរចេញនៅនាទី ២២ ក្នុងជំនួបមិត្តភាពជាមួយ Borussia Dortmund នៅមុនបើករដូវកាល ហើយកីឡាករសញ្ជាតិបារាំងរូបនេះបានរងរបួសជង្គង់ដែលត្រូវបង្ខំឲ្យមានការផ្លាស់ប្តូរនៅក្នុងតង់ទី ១៕