លេងមិនទាន់បានប៉ុន្មានផង តារាឆ្នើមរបស់ Arsenal រូបនេះប្រាប់ Arteta ថាគាត់ចង់ចាកចេញក្លិប
Jorginho ខ្សែបម្រើកណ្តាលរបស់ក្រុម Arsenal បានបង្ហាញពីបំណងចង់ចាកចេញពីក្លិបក្នុងខែនេះ នេះបើយោងតាម TRT Spor ដោយមានពាក្យចចាមអារ៉ាមដែលហូរចេញពី Media ដែលមានមូលដ្ឋាននៅប្រទេសទួរគីបានបង្ហាញថា Fenerbahce មានបំណងចង់នាំយកកីឡាកររូបនេះមករួមក្រុម។
ការមកដល់របស់ Jorginho នៅឯកីឡដ្ឋាន Emirates ពី Chelsea កាលពីដើមឆ្នាំនេះ ដោយបានចំណាយទឹកប្រាក់ចំនួន ១២ លានផោន។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គាត់បានបង្ហាញពីតម្លៃរបស់គាត់ ដោយទទួលបានការសរសើរចំពោះការលេងដ៏អស្ចារ្យរបស់គាត់នៅលើទីលាន ក្នុងនោះគាត់បានបង្ហាញខ្លួន ១៦ លើកសម្រាប់ក្រុមរបស់ Mikel Arteta ។ ទម្រង់លេងដ៏គួរឲ្យចាប់អារម្មណ៍របស់គាត់បានឲ្យក្លិបមានការរំភើបយ៉ាងខ្លាំងចំពោះការរួមចំណែកដ៏មានសក្តានុពលរបស់គាត់នៅក្នុងរដូវកាលថ្មីនាពេលខាងមុខ។
របាយការណ៍ខាងលើបានអះអាងបន្ថែមថាខ្សែបម្រើរូបនេះលែងជាផ្នែកនៃផែនការរបស់ក្លិបទៀតហើយ ហើយគាត់ផ្ទាល់បានជូនដំណឹងដល់ Mikel Arteta អំពីផែនការរបស់គាត់ក្នុងការចាកចេញ ហើយដំណឹងនេះបានធ្វើឲ្យមានការចាប់អារម្មណ៍ពី Fenerbahce ដែលមិនបានខ្ជះខ្ជាយពេលវេលាក្នុងការទាក់ទងទៅកាន់ Arsenal ដើម្បីស្វែងរកលទ្ធភាពនៃការទិញកីឡាកររូបនេះ៕