យកខ្សែបម្រើមួយហើយ ពេល Al Ittihad ចង់បានខ្សែប្រយុទ្ធទៀត ហ៊ានឲ្យ Salah ជាង ១៨០ លានផោន

យោងតាមប្រភពនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ក្លិប Al Ittihad កំពុងដាក់គោលដៅសម្រាប់ខ្សែប្រយុទ្ធ Mohamed Salah ក្នុងនោះរបាយការណ៍ដដែលបានអះអាងថា ពួកគេនឹងផ្តល់កិច្ចសន្យារយៈពេលពីរឆ្នាំដល់កីឡាករសញ្ជាតិអេហ្ស៊ីបដែលអាចទទួលបានប្រាក់ពលកម្មប្រមាណ ១៨០ លានផោន។

ចំពោះតម្លៃនៃការផ្ទេរវិញ ក្លិបដែលស្ថិតនៅលីគកំពូល Saudi Pro League ត្រូវបានគេរាយការណ៍ថា ហ៊ានផ្ដល់ឲ្យ Liverpool ចំនួន ៦០ លានផោន ប៉ុន្តែរឿងនេះបើតាមអ្នកវិភាគព័ត៌មានខ្លះលើកឡើងថា Al Ittihad នឹងចុះហត្ថលេខាលើ Salah នៅពេលរូបគេស្ថិតនៅឆ្នាំចុងក្រោយនៃកុងត្រាជាមួយក្លិបនៅអង់គ្លេស។

គួរបញ្ជាក់ថា រដូវកាលមុនក្រុមហង្សក្រហម បានរបូតខ្សែបម្រើរបស់ខ្លួនម្នាក់រួចមកហើយទៅឲ្យក្លិប Al Ittihad គឺកីឡាករ Fabinho ក្នុងតម្លៃ ៤០ លានផោន៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង