Mane ឆ្លើយតបទៅអ្នកគាំទ្រអារ៉ាប៊ីសាអូឌីត នៅពេលគេសួរថា Salah នៅឯណា?

ខ្សែប្រយុទ្ធ Sadio Mane បានឆ្លើយតបយ៉ាងអស់សំណើចចំពោះការចោទសួរពីសំណាក់អ្នកគាំទ្រអំពីរឿង Mohamed Salah កំពុងមានទំនាក់ទំនងជាមួយនិងការផ្លាស់ទៅក្លិបនៅតំបន់មជ្ឈិមបូព៌ា។

យ៉ាងណា នៅពេលដែលអ្នកគាំទ្រជនជាតិអារ៉ាប៊ីសាអូឌីតសួរទៅកាន់ Mane ថា៖ Mo Salah នៅឯណា? ក្នុងនោះដែលរូបគេបានឆ្លើយថា៖ “គាត់នៅ Liverpool !(ទាំងអស់សំណើច)”។

ជាការពិតណាស់ កីឡាករវ័យ ៣១ ឆ្នាំ បានចាកចេញពីក្លិប Bayern Munich នៅដើមរដូវក្តៅនេះ បន្ទាប់ពីចំណាយពេលត្រឹមតែមួយឆ្នាំជាមួយក្លិបយក្ស Bundesliga ដោយចុះហត្ថលេខាជាមួយ Al Nassr វិញ។

ជុំវិញរឿងខាងលើ ប្រធានលីគ Saudi Pro League កំពុងតែជំរុញឲ្យមានការចុះហត្ថលេខាលើ Salah មកកាន់ក្លិប Al Ittihad បើយោងតាមរបាយការណ៍ខ្លះបានឲ្យដឹងថា ក្លិបផ្តល់ប្រាក់ពលកម្មឲ្យទៅកីឡាករអេហ្ស៊ីបជាង ១៨០ លានផោន៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង