Wow បន្ទាប់ពីចុះកិច្ចសន្យាជាមួយឧកញ៉ា ស្រី ចាន់ថន រួច ឈឿង ល្វៃ នឹងមានឱកាសប្រកួតនៅក្រៅប្រទេសច្រើន តាមមិត្តរួមក្លិបម្នាក់នេះ…

បន្ទាប់ពីបានចុះកិច្ចសន្យាចូលរួមជាមួយ ក្លិបគុនខ្មែរជើងឯកពិភពលោក របស់លោកឧកញ៉ា ស្រី ចាន់ថន រួចរាល់ហើយ កីឡាករ ឈឿង ល្វៃ នឹងមានឱកាសទៅប្រកួតនៅក្រៅប្រទេសច្រើន តាមរយៈមិត្តរួមក្លិប គឺកីឡាករ សែន ចន្ទ ឬទ្ធិគុន។

កីឡាករ សែន ចន្ទ ឬទ្ធិគុន នឹងចេញប្រកួតនៅប្រទេស ម៉ាឡេស៊ី នាថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ និងអំឡុងពេល ខែមិថុនា នេះ ចន្ទ ឬទ្ធិគុន គ្រោងនឹងទៅប្រកួតនៅប្រទេស សិង្ហបុរីផងដែរ។


សូមបញ្ជាក់ថា កីឡាករ ឈឿង ល្វៃ អាចនឹងចេញប្រកួតនៅក្រៅប្រទេស បន្ទាប់ពីចប់ស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងខែឧសភានេះ៕

អត្ថបទដែលជាប់ទាក់ទង