កីឡាករ ៣ រូបនេះហើយដែលត្រូវកាត់ចេញពីបញ្ចីឈ្មោះចុងក្រោយ

ការប្រកួតព្រឹត្តការណ៍សុីហ្គេមលើវិញ្ញាសារបាល់ទាត់ផ្នែកបុរស នឹងប្រព្រឹត្តឡើងនៅថ្ងៃស្អែកនេះហើយ ប៉ុន្តែអ្វីដែលបងប្អូនរង់ចាំមើលថា តើកីឡាករមួយណាដែលត្រូវកាត់ចេញពីបញ្ចីឈ្មោះចុងក្រោយរបស់ក្រុម?

ក្រុមជម្រើសជាតិកម្ពុជា ក្រោមអាយុ ២២ឆ្នាំ ត្រូវប្រកួតជាមួយក្រុមជម្រើសជាតិទីម័រខាងកើតនៅថ្ងៃស្អែកនេះ នៅវេលាម៉ោង ៧:០០នាទីយប់ការប្រកួតនឹងប្រព្រឹត្តឡើងនៅក្នុងពហុកីឡដ្ឋានអូឡាំពិចមុនការប្រកួតជម្រើសជាតិកម្ពុជាយើងមកដល់ ក៏មានការប្រកួតបើកឆាកដំបូងផងដែរ នៅវេលាម៉ោង ៤:០០ នាទីល្ងាចផងដែរ គឺក្រុមជម្រើសជាតិ ឥណ្ឌូនេសុី និងប្រកួតទល់ក្រុមជម្រើសជាតិហ្វីលីពីន


អ្វីដែលបងប្អូនរង់ចាំនោះ គឺ តើកីឡាករ ២០នាក់ចុងក្រោយនោះ ជាកីឡាករណាខ្លះ និងមកពីក្រុមណា ប៉ុន្តែក្រុមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា មិនទាន់បញ្ចេញបញ្ចីឈ្មោះចុងក្រោយនៅឡើយទេ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវកាត់ឈ្មោះកីឡាករ ៣ រូបបន្ថែមទៀត ពីក្រុមកម្ពុជាក្រោមអាយុ ២២ឆ្នាំ សម្រាប់បញ្ជីឈ្មោះចុងក្រោយ គឺត្រូវកាត់ចេញឲ្យនៅសល់តែ ២០នាក់ប៉ុណ្ណោះ។


គួរបញ្ចាក់ផងដែរថា កម្ពុជាត្រូវរង់ចាំរយៈ ៦៤ឆ្នាំទើបអាចមានឪកាសរៀបចំព្រឹត្តិការសុីហ្គេមនេះបាន សូមបងប្អូនជនរួមជាតិទាំងអស់ជួយគាំទ្រក្រុមជម្រើសជាតិយើងអោយបានច្រើនកុះករ៕

អត្ថបទដែលជាប់ទាក់ទង