RASMUS HOJLUND ពន្យល់ពីមូលហេតុដែល CRISTIANO RONALDO ជា IDOL របស់គេ

Rasmus Hojlund បានពន្យល់ថា “ចិត្តគំនិត” របស់ Cristiano Ronaldo គឺជាហេតុផលចម្បងដែលនាំឲ្យខ្លួនជាប់ចិត្តស្រលាញ់និងជ្រើសជានិមិត្តរូបនៃការខិតខំប្រឹងប្រែង។

ជាពិតណាស់កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធសញ្ជាតិដាណឺម៉ាកបានដើរតាមគន្លងរបស់ Ronaldo ដោយបានចុះហត្ថលេខាជាមួយ Man Utd លើកិច្ចព្រមព្រៀងរយៈពេលប្រាំឆ្នាំនៅ Old Trafford បន្ទាប់ពីបានផ្ទេរចេញពី Atalanta ក្នុងតម្លៃ ៧២ លានផោនកាលពីសប្តាហ៍កន្លងទៅ។

ជាមួយគ្នានេះ Hojlund ជាកីឡាករដែល United ត្រូវការជាចាំបាច់ក្នុងរយៈពេលវែង ហើយនេះជាអ្វីដែល Ronaldo ធ្លាប់បានធ្វើនិងជោគជ័យជាច្រើនក្នុងអំឡុងពេលគាត់ប្រកបអាជីពនៅក្លឹបដ៏ល្បីល្បាញមួយនេះ។

លើសពីនេះទៅទៀតពេលវេលារបស់ Ronaldo នៅ Old Trafford គឺជារឿងព្រេងនិទាននៃការខិតខំប្រឹងប្រែងនិងចារទុកជាប្រវត្តិសាស្រ្តរាប់សឹបឆ្នាំទៅថ្ងៃមុខឲ្យក្មេងជំនាន់ក្រោយបានដឹងនិងយល់ពីរឿងដ៏អសារ្យមួយនេះ ជាមួយគ្រាប់បាល់ ស៊ុតបញ្ចូលទី ១៤៥ គ្រាប់សម្រាប់ក្លឹប និងបានឈ្នះពានរង្វាន់ Ballon d’Or ជាមួយបិសាចក្រហម ថែមទាំងបានឈ្នះពានរង្វាន់ជាច្រើនផ្សេងទៀត។

យ៉ាងណាមិញនៅពេលដែលត្រូវបានសួរថាតើហេតុផលអ្វីដែលធ្វើអោយអ្នកជ្រើសយក Ronaldo ជា Idol ? ភ្លាមៗនោះ Hojlund បានឆ្លើយតបនិងសំណួរយ៉ាងដូច្នេះថា ហេតុផលគឺដោយសារតែចិត្តគំនិតរបស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រួមជាមួយគុណភាពនៃការលេងបាល់របស់គាត់។

បន្ថែមពីនេះ តើអ្នកដឹងទេថាគាត់មានកុមារភាពដ៏លំបាកបែបណាហើយគាត់បានឆ្លងកាត់វាយ៉ាងលំបាកដើម្បីសម្រេចក្តីស្រម៉ៃដ៏អស្ចារ្យមួយនេះ។ “គាត់ចង់ក្លាយជាកីឡាករល្អបំផុតនៅក្នុងលោក ហើយគាត់បានដាក់ជាការងារអត្ថភាពទី១ នៅក្នុងជីវិតរបស់គាត់ ហើយចាប់ផ្តើមធ្វើវាដោយការខិតខំប្រឹងប្រែងឥតឈប់ឈរសោះឡើយ ដែលស្របទៅតាមចិត្តគំនិតដែលខ្ញុំចង់បាននិងសម្រេចវានៅថ្ងៃខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង