Liverpool ឈានដល់កិច្ចព្រមព្រៀងជាផ្លូវការជាមួយ Brighton សម្រាប់ Caicedo

យោងតាមអ្នកការសែត Fabrizio Romano បានចុះផ្សាយថា ក្លិប Liverpool បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិប Brighton ដើម្បីចុះហត្ថលេខាលើកីឡាករ Moises Caicedo ។

ជាការពិតណាស់ Liverpool និង Brighton កំពុងរៀបចំឯកសារសម្រាប់កិច្ចព្រមព្រៀងខ្សែបម្រើ Caicedo ហើយរូបគេនឹងធ្វើតេស្ដសុខភាពនៅថ្ងៃសុក្រនេះ មុនពេលប្រកាសជាផ្លូវការ ចំពោះការផ្ទេរនេះដែលមានតម្លៃជាង ១១០ លានផោន។

គួរបញ្ជាក់ថា Moises Caicedo ក៏ត្រូវបានក្លិប Chelsea ព្យាយាមចរចាចុះកុងត្រាផងដែរកាលពីជាងមួយខែមុន ប៉ុន្តែត្រូវបាន Liverpool ប្រជែកយកបានមុនដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រធានក្លិបតោខៀវលោក Todd Boehly យ៉ាងណាក្លិបទាំងពីរខាងលើក៏កំពុងដណ្ដើមគ្នាចុះហត្ថលេខាលើខ្សែបម្រើ Romeo Lavia របស់ក្លិប Southampton ផងដែរ៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង