ត្បិតតែមិនទាន់បានលេងនៅ PL ក៏ពិតមែន តែ Onana បានជាប់ឈ្មោះជាអ្នកចាំទីឆ្នើមរបស់លីគកំពូលមួយនេះបាត់ទៅហើយ

បើយើងនិយាយពីលីគកំពូលរបស់ប្រទេសអង់គ្លេស EPL ជាលីគកំពូលមួយដែលមានភាពល្បីល្បាញជាងគេនៅលើពិភពលោក ព្រោះជាបណ្តុំនៃកំពូលកីឡាករលំដាប់ៗជាច្រើន។ ក្នុងនោះបើយើងនិយាយពីអ្នកចាំទីដៃស្អិតប្រចាំលីគមួយនេះវិញ គឺមានច្រើនមែនទែន ដូចជា Peter Schmeichel, Petr Cech, Edwin van der Sar, David Seaman និង Joe Hate ជាដើមដែលនេះមិនទាន់រាប់បញ្ចូលអ្នកចាំទីឆ្នើមៗនាពេលបច្ចុប្បន្នផង។

ពិតណាស់អ្នកចាំទី គឺជាចំណែកមួយដែលមិនអាចខ្វះបានទាល់តែសោះសម្រាប់ក្រុម តួយ៉ាងដូចជាកាលពីពេលថ្មីៗនេះក្រុមម្ចាស់ដី Old Trafford ទើបតែបាននាំយកដៃថ្មី Onana មកជំនួសដៃចាស់ Devid De Gea ដែលបានចាកចេញ។ បន្ថែមពីនេះត្បិតតែមិនទាន់បានចូលលេងនៅក្របខ័ណ្ឌកំពូលមួយនេះនៅឡើយក្តី តែ Onana បានជាប់ឈ្នោះក្នុងបញ្ជីអ្នកចាំទីល្អបំផុតរបស់ PL បាត់ទៅហើយ។

ដើម្បីដឹងឲ្យបានកាន់តែច្បាស់ខាងក្រោមនេះជាអ្នកចាំទីឆ្នើមបំផុតទាំង ៥របស់ PL នេះបើយោងតាមការចុះផ្សាយរបស់ GiveMeSport៖
៥.Emiliano Martinez របស់ AsonVilla
ភាពល្បីល្បាញរបស់ Emiliano បានស្តែងចេញឲ្យឃើញពីការមិនបោះបង់ និងខិតខំប្រែងរហូតទទួលបាននាទីលេងទាំងនៅជម្រើសក្រុមនិងនៅជម្រើសជាតិ។ ទោះបីជាមិនត្រូវបានគេមើលឃើញនៅក្លឹបកាំភ្លើងធំក៏ពិតមែន តែបច្ចុប្បន្ន Emiliano គឺជាតួអង្គដ៏សំខាន់មួយដែលក្រុមរបស់លោក Unai Emiri និងពពកសអាហ្សង់ទីនខ្វះពុំបាន។

៤.Andre Onana របស់ Man United
អ្នកគាំទ្រក្រុមបិសាចក្រហមទាំងមូលបានដាក់ដាក់ការរំពឹងទៅលើអ្នកចាំទីដៃថ្មី Onana ថានឹងអាចជួយជ្រុមជ្រែង Man United ឲ្យសម្រេចបានផ្លែផ្កាជាទីជាប់ចិត្ត ព្រោះតែពួកគេបានឃើញពីសមត្ថភាពលេងដ៏អស្ចារ្យរបស់អ្នកចាំទីសញ្ជាតិកាមេរ៉ូនរូបនេះកាលពីរដូវកាលកាលមុនជាមួយពស់ខៀវ Inter Milan.

៣.Nick Pope របស់ Newcastle
គ្មានអ្វីដែលត្រូវសង្ស័យឡើយពីសមត្ថភាពរបស់កីឡាករវ័យ ៣១ រូបនេះ ព្រោះតែគេជាចំណែកដ៏សំខាន់មួយដែលបានជួយឲ្យក្រុមរហ្សនាមសារិកាព្រៃទទួលបានកៅអី UEFA Champion League ក្រោយខកខានលេងពានមួយនេះអស់រយៈពេល ២០ ឆ្នាំ។ ហើយ Pope ក៏បានជាប់ឈ្នោះជាអ្នកចាំទីឆ្នើមលំដាប់ទី៣របស់ PL ផងដែរ។

២.Ederson របស់ Man City
បើនិយាយពីអ្នកចាំទីឆ្នើមរបស់ PL និងពិភពលោក យើងមិនអាចរំលង Ederson បានឡើយ ព្រោះតែរូបគេបានជួយឲ្យ Man City ស្គាល់ពានរង្វាន់ UCL ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លឹបនិងពាន៣ក្នុងមួយរដូវកាលរួមជាមួយសមិទ្ធិផលជាច្រើនផ្សេងទៀត។

១.Alisson Becker របស់ Liverpool
តែងតែជាប់ជម្រើសទី១ ជានិច្ចមិនថាជម្រើសជាតិឬជម្រើសក្រុមឡើយ Alisson តែងតែជាខ្សែរការពារចុងក្រោយដែលរារាំងគ្រាប់បាល់គូប្រកួតមិនអោយកើតឡើងបានដោយងាយៗនោះទេ នីងជាអ្នកចាំទីដែលមានភាពប៉ុនប្រសព្វយល់ការនៅលើទីលាន ទោះបីជាមិនអាចជួយអោយហង្សក្រហមស្គាល់ពាននៅរដូវកាលមុនក្តី តែកីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញពីទម្រង់លេងផ្ទាល់ខ្លួនដ៏អស្ចារ្យ ដែលគ្រប់គ្នាមិនអាចបដិសេធរូបគេបានឡើយ៕

អត្ថបទដែលជាប់ទាក់ទង