Pep បញ្ជាក់ពីរបួសរបស់ De Bruyne បន្ទាប់ពីប៉ះ Burnley

គ្រូបង្វឹកក្លិប Manchester City លោក Pep Guardiola បានបញ្ជាក់ថា ខ្សែបម្រើដ៏សំខាន់កីឡាករ Kevin De Bruyne នឹងអវត្តមានជាច្រើនសប្តាហ៍ បន្ទាប់ពីរងរបួសសរសៃពួរឡើងវិញ។

ជាការពិតណាស់ De Bruyne ត្រូវបានបង្ខំចិត្តដើរចេញពីទីលានត្រឹមនាទីទី ២៤ ក្នុងការប្រកួតបើកឆាក រដូវកាលថ្មី Premier League ដោយប៉ះជាមួយក្រុម Burnley ក្នុងនោះលោក Guardiola បានលើកឡើងថា កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះបានរងរបួសពេលដែលរូបគេប្រកួតជួបជាមួយក្រុម Inter Milan ក្នុងវគ្គផ្តាច់ព្រ័ត្រ Champions League កាលពីខែមិថុនា។

ក្រោយចប់ការប្រកួតជាមួយក្រុម Burnley លោក Pep បាននិយាយថា៖ “ជាអកុសលគាត់បានរងរបួសម្ដងទៀត ដែលបញ្ហាស្ថិតនៅទីតាំងដដែល គាត់បាននិយាយមកកាន់ខ្ញុំនៅពេលប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ដែលតែបានជាសះស្បើយឡើងវិញ ប៉ុន្តែឥឡូវនេះយើងបានបាត់បង់គាត់មួយរយៈហើយ ដូច្នេះយើងត្រូវគិតពិចារណា ពិភាក្សាជាមួយគ្រូពេទ្យនៅអ្វីដែលកើតឡើងម្ដងទៀតនេះ”។

លោកបានបន្ថែមទៀតថា៖ “គាត់ត្រូវតែសម្រាកនិងត្រលប់មកវិញ គាត់មានអារម្មណ៍ល្អ និងលេងបានល្អនៅនាទីដំបូង វាអាស្រ័យលើទំហំនៃរបួស ប៉ុន្តែនឹងត្រូវសម្រាកពីរបីសប្តាហ៍ នេះប្រហែលជាកំហុសរបស់ខ្ញុំ ដែលគាត់មានបញ្ហាក្នុងអំឡុងនាទី ១៥-២០ នាទី”។

គួរបញ្ជាក់ថា ចំពោះ Kevin De Bruyne គេមិនដឹងថាត្រូវអវត្តមានក្នុងការប្រកួតរយៈពេលប៉ុន្មាននោះទេ វាជារឿងគួរឲ្យសោកស្ដាយដែលជួបបញ្ហានេះក្នុងពេលបើកការប្រកួតសម្រាប់រដូវកាលថ្មី៕ ប្រភព៖ goal

អត្ថបទដែលជាប់ទាក់ទង