ទីបំផុតចេញបញ្ជីឈ្មោះកីឡាករ ២០ នាក់ចុងក្រោយសម្រាប់ការប្រកួតកីឡាករស៊ីហ្គេម វិញ្ញាសាបាល់ទាត់បុរសហើយ…
បើតាមសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញថា ក្រុមគ្រូបង្វឹកជម្រើសជាតិកម្ពុជា ដែលមានលោក Keisuke Honda បានសម្រេចរួចហើយ នៅបេក្ខភាព ២០ នាក់ចុងក្រោយ ដែលនឹងត្រូវចូលរួមការប្រកួតស៊ីហ្គេម ស្អែកនេះ គឺមានន័យថា នៅក្នុងចំណោមកីឡាករជម្រើសជាតិបាល់ទាត់កម្ពុជា ទាំង ២៣ នាក់ ដែលទើបវិលត្រឡប់មកពីហ្វឹកហាត់ ដំណាក់កាលចុងក្រោយ នៅទីក្រុងបាងកក ប្រទេសថៃ នឹងត្រូវកាត់ចេញ ៣នាក់ ទុកតែ ២០ នាក់ប៉ុណ្ណោះ។
យ៉ាងណាមិញ នៅមុននេះបន្តិចសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញនៅបញ្ជីឈ្មោះកីឡាករ ២០ចុងក្រោយសម្រាប់ការប្រកួតថ្ងៃស្អែកនេះហើយ រួមមាន៖
អ្នកចាំទី៖ រ៉េត លីហេង និង វីរៈដារ៉ា
ខ្សែការពារ៖ ១-កើត ពេជ្រ ២-ចាន់ សារ៉ាពេជ្រ ៣-ឡេង ណូរ៉ា ៤-ស រតនា ៥-នី សុខរី ៦-សុផល ឌីម៉ង់ ៧-សឿត ណារ៉ា ៨-តាំង ប៊ុនឆៃ ៩-ជា សុខម៉េង ១០-ផាត សុខា
ខ្សែបម្រើ៖ ១-ស៊ិន សុវណ្ណមករា ២-ញាន សុស៊ីដាន ៣-ជូ ស៊ីនទី ៤-មិន រតនៈ ៥-លីម អារុណ រ៉េយមិន
ខ្សែប្រយុទ្ធ៖ ១-លឹម ពិសុទ្ធ ២-សៀង ចន្ធា និងទី៣- គី រីណា៕