Neymar កំពុងពិភាក្សារឿងចាកចេញពី PSG នឹងទៅប្រកបអាជីពនៅអារ៉ាប់វិញ
តារាឆ្នើមរបស់ក្លិប Paris Saint-Germain កីឡាករ Neymar ត្រូវបានគេរាយការណ៍ថា មានការចាប់អារម្មណ៍ពីក្លិប Al Hilal ហើយក្រុមដែលស្ថិតនៅលីគកំពូល Saudi Pro League ក៏បានដាក់សំណើដែលមានតម្លៃធំមកកាន់ PSG ។
យោងតាមអ្នកការសែតអ៊ីតាលី Fabrizio Romano បានចុះផ្សាយថា កីឡាករសញ្ជាតិប្រេស៊ីលកំពុងចរចាជាមួយក្លិបនៅអារ៉ាប៊ីសាអូឌីតដើម្បីធ្វើការចែកផ្លូវគ្នាជាមួយក្លិបអ្នកមានបារាំង យ៉ាងណាមិញ Neymar ត្រូវបានគេរាយការណ៍ថា រូបគេចង់ចុះកិច្ចព្រមព្រៀង និងយល់ព្រមត្រលប់ទៅ Barcelona វិញ បើសិនក្លិបយក្សអេស្ប៉ាញមួយនេះដាក់សំណើមកទៅកាន់ PSG ។
គួរបញ្ជាក់ថា Neymar កំពុងមានរឿងចម្រូងចម្រាសជាមួយក្លិប PSG ក្នុងការផ្លាស់ប្ដូនៅទីផ្សារដោះដូរកីឡាកររដូវត្រជាក់នេះ ដោយតែងតែលេចធ្លាយព័ត៌មានថារូបគេនឹងចាកចេញពីទឹកដីបារាំងនៅនៅរដូវកាលនេះ៕ ប្រភព៖ sportskeeda